អ៊ីរ៉ង់ជឿជាក់ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

អ៊ីរ៉ង់ជឿជាក់ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani (រូបថតៈ TTXVN)


(VOVworld)-ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានអះអាងនូវការជឿជាក់ ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលទើបនឹងសម្រេចបានរវាងក្រុម P5+1 ( រួមមានប្រទេសជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអ.ស.បចំនួន៥ គឺ អង់​គ្លេស​ បារាំង អាមេរិក ចិន រុស្ស៊ីនិងអាល្លឺម៉ង់)។នាថ្ងៃទី២សីហា ថ្លែងមតិលើកញ្ចក់ទូរទស្សន៍ផ្សាយបន្តផ្ទាល់ ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានចាត់ទុកថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ សរឲ្យឃើញថា​វិស័យការទូតនិងការចាប់បង្ខំជា វិធានការតែមួយគត់ ដើម្បីដោះស្រាយរាល់បញ្ហានយោបាយ ក៏ដូចជាបញ្ចប់ វិបត្តិនានាផងដែរ។

        តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយរវាងអ៊ីរ៉ង់និងមហាអំណាចគឺ អ៊ីរ៉ង់ និងកាត់បន្ថយកម្មវិធីចម្រាញ់សារជាតិ uranium និងអនុញ្ញត្តិឲ្យទៅត្រួតពិនិត្យ នៅបណ្តាមូលដ្ឋាននុយក្លេអ៊ែររបស់ខ្លួន ជាថ្នូទៅនឹងវិធានការដាក់ទណ្ឌកម្មអំពី សេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំពោះអ៊ីរ៉ង់នឹងបានលុបចោលជាជំហានៗ។ រដ្ឋសភា អាមេរិក ក៏ដូចជារដ្ឋសភាអ៊ីរ៉ង់ នឹងបោះឆ្នោតអនុម័តលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នាប៉ុន្មានខែខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ