អ៊ីរ៉ង់នឹងប្រគល់ប្រអប់ខ្មៅនៃយន្តហោះដឹកអ្នកដំណើរដែលត្រូវបានបាញ់ទម្លាក់ ជូនទៅអ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ១៨ ខែមករា មន្ត្រីអង្គការអាកាសចរណ៍អ៊ីរ៉ង់មួយរូប បានឲ្យដឹងថាប្រអប់ខ្មៅនៃយន្តហោះដឹកអ្នកដំណើរដែលទើបតែត្រូវបានបាញ់ទម្លាក់នៅក្នុងប្រទេសនេះ នឹងត្រូវបញ្ជូនទៅអ៊ុយក្រែន ដើម្បីពិនិត្យទិន្នន័យ។
អ៊ីរ៉ង់នឹងប្រគល់ប្រអប់ខ្មៅនៃយន្តហោះដឹកអ្នកដំណើរដែលត្រូវបានបាញ់ទម្លាក់ ជូនទៅអ៊ុយក្រែន - ảnh 1អ៊ីរ៉ង់នឹងប្រគល់ប្រអប់ខ្មៅនៃយន្តហោះដឹកអ្នកដំណើរដែលត្រូវបានបាញ់ទម្លាក់ ជូនទៅអ៊ុយក្រែន (រូបថត៖ THX/TTXVN)

នាយកស្ថាប័នស៊ើបអង្កេតគ្រោះថ្នាក់នៃអង្គការអាកាសចរណ៍អ៊ីរ៉ង់លោក  Hassan Rezaeefar បានលើកច្បាស់តាមសំណើរបស់អ៊ុយក្រែនថា ប្រអប់ខ្មៅនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។

នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានព្រមានចំពោះរាល់ការប៉ុនប៉ងធ្វើនយោបាយបនីយកម្មនូវករណីយន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែនដែលបានបាញ់ទម្លាក់កាលពីថ្ងៃទី ៨ ខែមករានៅជាយទីក្រុងតេហេរ៉ង់ ។ លោក Mohammad Javad Zarif បានចាត់ទុកថាត្រូវការជៀសវាងពីធ្វើនយោបាយបនីយកម្មនូវសោកនាដកម្មនេះ ហើយគួរតែផ្តោតការយកចិត្តទុកដាក់ចំពោះគ្រួសារនៃជនរងគ្រោះគឺបានល្អជាងនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ