អីរ៉ង់បើកចំហលទ្ធភាពចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ

(VOVWORLD) -នាថ្ងៃទី ២២ កុម្ភៈអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង លោក Abbas Araqchi បានប្រកាសថា តេអេរ៉ង់នឹងចាកចេញពីកិច្ចព្រមព្រៀងនុយគ្លេអ៊ែររវាងប្រទេសខ្លួន និងមហាអំណាចនៅលើពិភពលោក ឬហៅថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ប្រសិនបើ តេអេរ៉ង់គ្មានផលប្រយោជន៍ខាងសេដ្ឋកិច្ចពីកិច្ចព្រមព្រៀងនេះ និងបណ្ដាធនាគារធំៗបន្តគ្មានកិច្ចសហការជាមួយអ៊ីរ៉ងឡើយ។
អីរ៉ង់បើកចំហលទ្ធភាពចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ - ảnh 1 អីរ៉ង់បើកចំហលទ្ធភាពចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ

ថ្លែងមតិនៅក្នុងវិទ្យាស្ថានស្រាវជ្រាវ Chatham នៅទីក្រុងឡុងដ៏ លោក Araqchi បានសង្កត់ធ្ងន់ថា៖ JCPOA មិនអាចដំណើរការតាមវិធីនេះឡើយ សូម្បីតែនៅពេល ឱសានវាទរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ស្ដីពីសំណើរកែសម្រួល JCPOA ត្រូវបានអនុម័ត ឬក៏ការលុបចលបទដាក់ទណ្ឌកម្មតេអេរ៉ង់បានបើកទូលាយក៏ដោយ។ លោក Araqchi ក៏បានព្រមានពិភពលោកថា ប្រសិនបើលុបចោល JCPOA នោះ ពិភពលោកនឹងប្រឈមមុខនឹងវិបត្តិ នុយក្លេអ៊ែរផ្សេងៗទៀត។

ក្នុងបម្រែបម្រូលទាក់ទិនមួយទៀត នាថ្ងៃទី ២២ កុម្ភៈ តាមរបាយការណ៍សម្ងាត់របស់ស្ថាប័នថាមពលបរមាណូអន្តរជាតិ (IAEA) បានឲ្យដឹងថា៖ អ៊ីរ៉ង់បានគោរពតាមរាល់កិច្ចសន្យាអំពីការកាត់បន្ថយសកម្មភាពនុយគ្លេអ៊ែររបស់ប្រទេសខ្លួនតាមកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ជាមួយក្រុម ក្រុម P5 + 1។ (រួមមាន អាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់) JCPOA ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ