English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

16°C - 26°C

​​​អ៊ីរ៉ង់ព្រមានពីការឆ្លើយតប "ឲ្យ​បាន​សមស្រប​" ប្រសិនបើលោកខាងលិចដាក់ទណ្ឌកម្មឡើងវិញ

(VOVWORLD) - ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani នាពេលថ្មីៗនេះ បានព្រមានថា ប្រទេសនេះនឹងមាន "ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងសមស្រប" ប្រសិនបើបណ្តាប្រទេសអឺរ៉ុប "បំពាន" លើបទប្បញ្ញត្តិ snapback(បញ្ច្រាស់) ដើម្បីដាក់ទណ្ឌកម្មអន្តរជាតិលើប្រទេសអ៊ីរ៉ង់ឡើងវិញ។ 

សេចក្តីប្រកាសត្រូវបានលោក Amir Saeid Iravani ដាក់ចេញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ១៧ ខែធ្នូ ដើម្បីពិភាក្សាអំពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២២៣១។ សេចក្តីសម្រេចចិត្តនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅឆ្នាំ ២០១៥ ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានហៅថាផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) រវាងអ៊ីរ៉ង់ និងក្រុម P5+1 (រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង រុស្ស៊ី និងអាល្លឺម៉ង់) ដែលកក្នុងនោះ ទីក្រុងតេអេរ៉ង់បានសន្យាថា នឹងមិនស្វែងរក អភិវឌ្ឍន៍ ឬទិញអាវុធនុយក្លេអ៊ែរជាថ្នូរនឹងការដកទណ្ឌកម្មប្រឆាំងនឹងប្រទេសនេះ។

​​​អ៊ីរ៉ង់ព្រមានពីការឆ្លើយតប ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani។ រូបថត់់៖  IRNA/TTXVN 

នៅក្នុងកិច្ចប្រជុំនេះ លោក Amir Saeid Iravani បានប្រឆាំងជំទាស់យ៉ាងដាច់អហង្ការរាល់ការព្រមានពីក្រុម E៣ (រួមមានបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស) ស្តីពីយន្តការដាក់ទណ្ឌកម្មឡើងវិញដោយសង្កត់ធ្ងន់ថា បទប្បញ្ញត្តិនេះមិនមែនជា "ឧបករណ៍" នៅក្នុងដៃរបស់មហាអំណាចលោកខាងលិច ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់នោះទេ។ លោក Amir Saeid Iravani ចាត់ទុកថាការចោទប្រកាន់ពីក្រុម E៣ និងសហរដ្ឋអាមេរិកគឺគ្មានហេតុផលឡើយ; ហើយបានបញ្ជាក់ថា អ៊ីរ៉ង់នៅតែប្តេជ្ញាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ស្របតាមកាតព្វកិច្ចដែលបានចុះហត្ថលេខា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ