អ៊ីរ៉ង់រំលឹកឡើងវិញនូវលក្ខខ័ណ្ឌនានាមុនពេលចរចារលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ បានចេញសេចក្តីប្រកាសនេះ ក្នុងបរិបទដែលរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាជាមួយអ៊ីរ៉ង់ស្តីពីការវិលត្រឡប់ចូលរួមក្នុងកិច្ចព្រមព្រៀងនេះរបស់ប្រទេសទាំងពីរ។
អ៊ីរ៉ង់រំលឹកឡើងវិញនូវលក្ខខ័ណ្ឌនានាមុនពេលចរចារលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ - ảnh 1រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif (រូបថត៖ IRNA/TTXVN)

នាថ្ងៃទី ២១ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានរំលឹកសារជាថ្មីឡើងវិញនូវសំណើររបស់សហរដ្ឋអាមេរិកថា គួរតែដកទណ្ឌកម្មទៅលើប្រទេសអាមេរិកជាមុនសិន ប្រសិនបើប្រទេសនេះចង់ចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលមានឈ្មោះ ថាផែនការសកម្មភាពរួម (JCPOA) ដែលអ៊ីរ៉ង់បានចុះហត្ថលេខាជាមួយប្រទេសមហាអំណាចពិភពលោក (រួមមានអាមេរិកអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និងចិន) កាលពីឆ្នាំ ២០១៥។

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ បានចេញសេចក្តីប្រកាសនេះ ក្នុងបរិបទដែលរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាជាមួយអ៊ីរ៉ង់ស្តីពីការវិលត្រឡប់ចូលរួមក្នុងកិច្ចព្រមព្រៀងនេះរបស់ប្រទេសទាំងពីរ ដែលធ្លាប់ត្រូវបានរៀបចំឡើង ដើម្បីដាក់កំហិតទៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយប្តូរទៅវិញប្រទេសនេះនឹងទទួលបានការបន្ធូរបន្ថយការដាក់ទណ្ឌកម្មអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ