អ៊ីរ៉ង់វាយតម្លៃវិជ្ជមានចំពោះថ្ងៃដំបូងនៃកិច្ចចរចាជាមួយសហរដ្ឋអាមេរិក
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបញ្ជាក់កាលពីយប់ថ្ងៃទី ៦ ខែកុម្ភៈថា កិច្ចចរចាជាមួយតំណាងសហរដ្ឋអាមេរិកនៅប្រទេសអូម៉ង់ នាថ្ងៃដដែលគឺវិជ្ជមាន ទោះបីជាមិនទាន់មានការព្រមព្រៀងជាក់ស្តែងណាមួយក៏ដោយ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងគណៈប្រតិភូ ចេញដំណើរទៅកាន់ទីតាំងចរចានៅទីក្រុង Muscat ប្រទេសអូម៉ង់ នៅថ្ងៃទី ៦ ខែកុម្ភៈ។ រូបថត៖ ក្រសួងការបរទេសអ៊ីរ៉ង់/REUTERS |
ថ្លែងទៅកាន់សារព័ត៌មានបន្ទាប់ពីការចរចាដោយប្រយោលពីរជុំ ជាមួយបេសកជនពិសេសអាមេរិកលោក Steve Witkoff នៅទីក្រុង Muscat ប្រទេសអូម៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានវាយតម្លៃថា កិច្ចចរចាបានប្រព្រឹត្តទៅក្នុងបរិយាកាសវិជ្ជមាន ដែលដែលជាការចាប់ផ្តើមដ៏ល្អ។ ភាគីទាំងពីរបានយល់ព្រមបន្តជួបគ្នាបន្ថែមទៀតនាពេលខាងមុខ។ ទាក់ទងនឹងខ្លឹមសារនៃកិច្ចចរចា លោក Abbas Araghchi បានបញ្ជាក់ថា ការពិភាក្សាផ្តោតតែលើបញ្ហានុយក្លេអ៊ែរប៉ុណ្ណោះ ហើយអ៊ីរ៉ង់មិនបានលើកឡើងពីប្រធានបទផ្សេងទៀតទេ។ អ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់អំពីជំហរថា ការចៀសវាងពីសកម្មភាពគំរាមកំហែង និងដាក់សម្ពាធ គឺជាលក្ខខណ្ឌដំបូងសម្រាប់ការសន្ទនាណាមួយ។
ចំណែកឯភាគីសហរដ្ឋអាមេរិកបានសម្តែងក្តីសង្ឃឹមថា នៅក្នុងកិច្ចចរចាជុំបន្ទាប់ អ៊ីរ៉ង់នឹងធ្វើសម្បទានសំខាន់ៗទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ៕