អ៊ីរ៉ង់អះអាងថាគ្មានសង្គ្រាមជាមួយសហរដ្ឋអាមេរិកនោះទេ

(VOVWORLD) -  ថ្លែងទៅកាន់មជ្ឈដ្ឋានមន្រ្តីអ៊ីរ៉ង់កាលពីថ្ងៃទី ១៤ ខែឧសភា មេដឹកនាំកំពូល អ៊ីរ៉ង់ លោក Ali Khamenei បានអះអាងថានឹងគ្មានសង្រ្គាមណាមួយជាមួយសហរដ្ឋអាមេរិកទេ ក្នុងបរិបទដែលភាពតានតឹងកាន់តែកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់ក្នុងរយៈពេលកន្លងទៅ។
អ៊ីរ៉ង់អះអាងថាគ្មានសង្គ្រាមជាមួយសហរដ្ឋអាមេរិកនោះទេ - ảnh 1 មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei 

លោក Khamenei បានឲ្យដឹងថាភាពតានតឹងរវាងអ៊ីរ៉ង់និងអាមេរិកនាពេលបច្ចុប្បន្នគឺជាការសាកល្បងអំពីការប្តេជ្ញាចិត្ត ដែលបានល្អជាងការប៉ះទង្គិចគ្នាផ្នែកយោធា ។ លើសពីនេះទៀត លោក Khamenei ក៏បានវាយតម្លៃថាការចរចារជាមួយអាមេរិកគឺ «ងាយគ្រោះថ្នាក់» ពីព្រោះថាជនអាមេរិកគ្រាន់តែចង់ដកហូតនូវភាពខ្លាំងរបស់អ៊ីរ៉ង់ ដូចជាសមត្ថភាពមីស៊ីល ឬឥទ្ធិពលផ្នែកយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់នៅក្នុងតំបន់តែប៉ុណ្ណោះ។ លោកបានអះអាងថានឹងមិនមានកិច្ចចរចាណាមួយជាមួយ អាមេរិកទេ ដរាបណាទីក្រុងវ៉ាស៊ីនតោននៅតែប្រកាន់ខ្ជាប់តាមគោលនយោបាយអមិត្កដើម្បីប្រឆាំងនឹងទីក្រុងតេអេរ៉ង់នោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ