អឺរ៉ុបគប្បីជៀសវាងការបំបែកបំបាកដោយអាមេរិក


អឺរ៉ុបគប្បីជៀសវាងការបំបែកបំបាកដោយអាមេរិក - ảnh 1
អឺរ៉ុបគប្បីជៀសវាងការបំបែកបំបាកដោយអាមេរិក (VNA)

(VOVworld) – ប្រធានសន្និសីទសន្តិសុខទីក្រុង Munich លោក Wolfgang Ischinger
បានព្រមានបណ្ដាប្រទេសអឺរ៉ុបដែលគ្រោងរៀបចំការបោះឆ្នោតប្រកប ដោយប្រុង
ប្រយ័ត្ន ជៀសវាងគោលនយោបាយដែលបង្ហាញគោលជំហរគាំទ្រ ឬ ប្រឆាំងរដ្ឋ
អំណាចថ្មីនៅអាមេរិក។ នាថ្ងៃទី​ ១៩ កុម្ភៈ ថ្លែងមតិបិទបញ្ចប់សន្និសីទ ពោលខាង
លើ លោក Wolfgang Ischinger បានសង្កត់ធ្ងន់ថា៖ ប្រទេសអឺរ៉ុបនានា គប្បីកាត់
បន្ថយគ្រោះអាសន្នបែកបាក់ក្នុងបណ្ដាយុទ្ធនាការស្វែងរកសម្លេង​គាំទ្រទាក់ទិន
ដល់ទស្សនៈគាំទ្រឬប្រឆាំងសំណូមពរបង្កើនចំណាយលើវិស័យ ការពារជាតិរបស់
អាមេរិកចំពោះប្រទេសទាំងនេះ។ សន្និសីទសន្តិសុខទីក្រុង  Munich គឺជាវេទិការ
ស្តីពីគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខសំខាន់ បំផុតមួយលើពិភព
លោក។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ទី​ ១៩ កុម្ភៈ បណ្ដា អង្គសន្និសីទបាន
ប្រមូលផ្តុំលើការពិភាគ្សាអំពីអនាគតទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក
 NATO និងសហគភាពអឺរ៉ុប (EU) វិបត្តិនៅអ៊ុយក្រែន ទំនាក់ទំនងជាមួយរុស្ស៊ី
ក៏ដូចជា ជំលោះនៅស៊ីរី ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ