អឺរ៉ុបនិងរុស្ស៊ីប្តេជ្ញាចិត្តបន្តរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី ៨ ខែឧសភា តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) ទទួលបន្ទុក គោលនយោបាយស្តីពីសន្តិសុខនិងកិច្ចការបរទេស លោកស្រី Federica Mogherini បានប្រកាសថា EU ប្តេជ្ញាចិត្តរក្សានូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់និងប្រទេសមហាអំណាចទាំង៦ ( អង់គ្លេស បារាំង អាមេរិក ចិន រុស្ស៊ី និងអាល្លឺម៉ង់) កាលពីឆ្នាំ ២០១៥ មកម្ល៉េះ ដោយហៅ ថាជាផែនការសកម្មភាពរួមលើគ្រប់វិស័យ (JCPOA) ថ្វិត្បិតជាប្រធានាធិបតី អាមេរិក លោក Donald Trump ប្រកាសថាអាមេរិកបានដកចេញ ពីកិច្ចព្រមព្រៀងនេះរួចហើយក្តី ។
អឺរ៉ុបនិងរុស្ស៊ីប្តេជ្ញាចិត្តបន្តរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1អឺរ៉ុបនិងរុស្ស៊ីប្តេជ្ញាចិត្តបន្តរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ 

លោកស្រី Federica Mogherini បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងឆ្នាំ ២០១៥ សម្រេចបាននូវគោលដៅមួយដោយធានាថាអ៊ីរ៉ង់មិនឲ្យបានអភិវឌ្ឍនិងផលិតអាវុធនុយក្លេអ៊ែរជាដាច់ខាត។ លោកស្រី Federica Mogherini អះអាងថា EU នឹងធ្វើសកម្មភាពជាក់ស្តែងដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។

នាថ្ងៃទី៨ ខែឧសភា ក្រសួងការបរទេសរុស្ស៊ី ក៏សំដែងការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចចិត្តរបស់លោក Donald Trump ដែលបានប្រកាស ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នោះ។ ទន្ទឹមនេះ ក្រសួងការ បរទេសរុស្ស៊ីនៅតែ ប្រកាសបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយ ភាគីនានាដែលជា សមាជិកក្នុងកិច្ចព្រមព្រៀងនេះ និង បន្តអភិវឌ្ឍទំនាក់ទំនង ទ្វេភាគីជាមួយ អ៊ីរ៉ង់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ