អឺរ៉ុបប្រកាសគោលនយោបាយថ្មីស្ដីពីអន្តោប្រវេសន៍និងជនភៀសខ្លួន

(VOVWORLD) - គណៈកម្មការអឺរ៉ុប នាថ្ងៃទី ២៣ ខែកញ្ញា បានប្រកាស គោលនយោបាយស្ដីពីអន្តោប្រវេសន៍និងភៀសខ្លួន ដោយរឹតបន្តឹងកាតព្វកិច្ចចែករំលែកការទទួលខុសត្រូវរវាងបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប។
អឺរ៉ុបប្រកាសគោលនយោបាយថ្មីស្ដីពីអន្តោប្រវេសន៍និងជនភៀសខ្លួន - ảnh 1 ជំរំជនភៀសខ្លួននៅជាយក្រុងប៉ារីស - បារាំង (រូបថតៈ Le Monde)

ក្នុងចំណោមគោលនយោបាយថ្មីដែលត្រូវបានគណៈកម្មការអឺរ៉ុបនាំចេញមានចំណុចលេចធ្លោចំនួន ២ ។ ក្នុងនោះ ជារៀងរាល់ឆ្នាំ គណៈកម្មការអឺរ៉ុបនឹងពិចារណា និងធ្វើការប៉ាន់ស្មានចំនួនជនភៀសខ្លួន និងជនអន្តោប្រវេសន៍ដែលប្រទេសជាសមា ជិកនីមួយៗត្រូវទទួលយក ដោយផ្អែកលើកម្លាំងសេដ្ឋកិច្ច ចំនួនប្រជាជនរបស់ប្រទេសនីមួយៗ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយដើម្បីប្រកាសអំពីគោលនយោបាយអន្តោប្រវេសន៍និងជនភៀសខ្លួនថ្មីរបស់សហភាពអឺរ៉ុបនៅថ្ងៃទី ២៣ ខែកញ្ញានៅទីក្រុងប្រ៊ុចសែលនោះ ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen បានវាយតម្លៃថា បណ្ដាបទប្បញ្ញត្តិថ្មីនឹងជួយ EU បញ្ជៀសប្រតិកម្មជ្រុលនិយមពីបណ្ដាប្រទេសជាសមាជិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ