អឺរ៉ុបយកចិត្តទុកដាក់ជាច្រើនចំពោះសភាពការណ៍នៅសមុទ្រខាងកើត

(VOV)_ទ្វីបអឺរ៉ុបយកចិត្តទុកដាក់ និងផ្ទៀងស្តាប់បណ្ដាថ្នាក់ដឹកនាំទ្វីប​អាស៊ី 
អធិប្បាយ អំពីសភាពការណ៍នៅសមុទ្រខាងកើត។នេះគឺជាការពិនិត្យរបស់កាសែត
 Echo បារាំង និងកាសែតជាច្រើនរបស់អឺរ៉ុប​ ​ស្ដី​អំពីបណ្ដាខ្លឹមសារ ដែលបានយក មកពិភាក្សានៅសន្និសីទកំពូល ASEM 10 ដែលបានចាប់ផ្តើម​នាថ្ងៃទី១៦ តុលា នៅ
ទីក្រុង Milan អ៊ីតាលី។ បណ្ដាកាសែតក៏បានដកស្រង់​ព័ត៍មាន​នៃ​សន្និសីទកាសែត រួមរវាងអាធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងនាយករដ្ឋមន្ត្រី Nguyen Tan Dung  នាថ្ងៃទី១៥ តុលាផងដែរ។ ​តាមនោះ លោកស្រី Angela Merkel បានអះអាងថា៖
 ASEM នឹងពិភាក្សាអំពី​បញ្ហានេះ ដើម្បីបង្កើតខ្សែផ្លូវនាវាចរណ៍ សេរី សន្តិសុខ សុវត្ថិ
ភាព។ កាសែតបារាំងបានចាត់ទុកថា៖ទស្សនះរបស់អាល្លឹម៉ងក៏ដូចជាគោលជំហររួម
របស់ EU ផងដែរ។

អឺរ៉ុបយកចិត្តទុកដាក់ជាច្រើនចំពោះសភាពការណ៍នៅសមុទ្រខាងកើត - ảnh 1
អឺរ៉ុបយកចិត្តទុកដាក់ជាច្រើនចំពោះសភាពការណ៍នៅ សមុទ្រខាងកើត

          ស្ដីពីការជំរុញការផ្សាភ្ជាប់ រវាងអាស៊ី-អឺរ៉ុប កាសែត Echo បាននិយាយ​ដល់បណ្ដា ការផ្សាភ្ជាប់ពាណិជ្ជកម្មរវាងអឹរ៉ុបនិងអាស៊ី និងសង្កត់ធ្ងន់ថា៖ ទ្វីបអឺរ៉ុបត្រូវការកិច្ចស
ហប្រតិបត្តិការនេះ។ និងវៀតណាមដើរតួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃក្នុង
ការជំរុញ ទំនាក់ទំនងអាស៊ី-អឹរ៉ុបខាងសេដ្ឋកិច្ច​ និងពាណិជ្ជកម្ម។ ពិសេស នៅវេទីកា
 ASEM លើកនេះ នាយករដ្ឋមន្ត្រី​វៀតណាម ​លោក Nguyen Tan Dung នឹងជាថ្នាក់ដឹក
នាំ១រូបក្នុ​ងចំណោម​ថ្នាក់ដឹកនាំ៣រូបរបស់អាស៊ី បានអញ្ជើញជួបប្រាស្រ័យជាមួយ
បណ្ដាអង្គ​ភាពអាជីវកម្មជួរមុខនៃទ្វីបអាស៊ីនិងអឺរ៉ុប ក្នុងវេទិកាអង្គភាពអាជីវកម្ម
អាស៊ី-អឹរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ