អៀរឡង់ព្រមានអំពីលទ្ធភាពដែលមិនអាចទទួលបានកិច្ចព្រមព្រៀងរវាងអង់គ្លេសជាមួយ EU

(VOVWORLD) -នាយករដ្ឋមន្ត្រីសារធារណរដ្ឋអៀរឡង់ លោក Leo Varadkar បានព្រមានអំពីលទ្ធភាពជាច្រើនថា៖ អង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុប (EU) ដោយមិនទទួលបានកិច្ចព្រមព្រៀង Brexit ណាមួយឡើយ ប្រសិនបើការខ្វែងគំនិតក្នុងគណរដ្ឋមន្ត្រីអង់គ្លេសបានអូសបន្លាយ។ 
អៀរឡង់ព្រមានអំពីលទ្ធភាពដែលមិនអាចទទួលបានកិច្ចព្រមព្រៀងរវាងអង់គ្លេសជាមួយ EU - ảnh 1 នាយករដ្ឋមន្ត្រីសារធារណរដ្ឋអៀរឡង់ និងសមភាគិអាល្លឺម៉ង់

លោក Leo Varadkar បានឲ្យដឹងថា៖ទាំងអៀរឡង់ និង EU គឺសុទ្ធតែមិនឃើញនូវលទ្ធភាពណាមួយអំពីការដែលរដ្ឋាភិបាលអង់គ្លេសរួចផុតពីការជាប់គាំង និងស្វែករកបានសម្លេងរួមចំពោះបញ្ហា Brexitនេះសោះ។

កាលបរិច្ឆេទចុងក្រោយដើម្បីទទួលបានកិច្ចព្រមព្រៀងមួយគឺនា ខែតុលាឆ្នាំ ២០១៨ ខាងមុខ ប្រសិនបើភាគីទាំងពីរមិនទទួលបានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ណាមួយនាខែមិថុនាខាងមុខ គឺគប្បីលើកសំនួរយ៉ាងុម៉ឹងម៉ាត់អំពី លទ្ធភាពទទួលបានកិច្ចព្រមព្រៀងមួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ