អាស៊ាននឹងពិភាគ្សាអំពីបញ្ហាសមុទ្រខាងកើត

អាស៊ាននឹងពិភាគ្សាអំពីបញ្ហាសមុទ្រខាងកើត - ảnh 1
រូបថតៈ EPA


(VOVworld)-ក្នុងការឆ្លើយសម្ភាសន៍ជាមួយអ្នកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមនៅ សន្និសីទមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ានលើកទី៤៨ ដែលបានប្រារព្វ ឡើង
នាថ្ងៃទី៣សីហា នៅរដ្ឋធានី Kuala Lumpurរបស់ម៉ាឡេស៊ី អនុរដ្ឋមន្ត្រីការ បរទេសវៀត
ណាម និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់វៀតណាមលោក Le Hoai Trung បានឲ្យ
ដឹងថា មានបញ្ហាជាច្រើនទាក់ទិនដល់ដំណើរការអភិវឌ្ឍន៍ របស់អាស៊ាន ដោយ
ទស្សនវិស័យក្រោយពីបង្កើតសហគមន៍រួមនាចុងឆ្នាំនេះ តួនាទីរបស់អាស៊ានក្នុង
រចនាសម្ព័ន្ធតំបន់ កំពុងបានចាប់បដិសន្ធិ  ក៏ដូចជាទំនាក់ ទំនងរបស់អាស៊ាន
ជាមួយដៃគូនានា បានយកមកពិភាគ្សានៅបណ្តាសន្និសីទ។ តាមលោក Le Hoai
Trung ថា នៅថ្ងៃធ្វើការទី៤សីហានេះបានផ្តោតសំខាន់ទៅ លើតួនាទីរបស់អាស៊ាន
ក្នុងតំបន់និងអន្តរជាតិ។ចំពោះបញ្ហាសន្តិសុខរបស់ អាស៊ាន ជាពិសេសបញ្ហាសមុទ្រ
ខាងកើត លោក Le Hoai Trung បានអះអាងថា៖

        “ខ្ញុំគិតថា ប្រទេសទាំងអស់សុទ្ធតែទទួលស្គាល់ថា សន្តិភាព សន្តិសុខជា លក្ខខ័ណ្ឌសម្រេចកំណត់សម្រាប់ការអភិវឌ្ឍន៍ និងរាល់ការខំប្រឹងប្រែងលើវិស័យ ដទៃក៏ដូចជាបញ្ហាសហប្រតិបត្តិការ។ ហើយពិតមែនជា បញ្ហាសន្តិសុខតំបន់ ក្នុង នោះមានបញ្ហាសមុទ្រខាងកើតនឹងជាការយកចិត្តទុកដាក់របស់បណ្តាប្រទេស
អាស៊ាន ក៏ដូចជាដៃគូរបស់អាស៊ាននិងតំបន់នានាផងដែរ”៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ