អាស៊ាននិងអាមេរិកបញ្ជាក់សារ​ជាថ្មីនូវការប្តេជ្ញា ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ

(VOVWORLD) - នៅក្នុងកិច្ចប្រជុំលើកទី ១៣ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-អាមេរិក (JCC) បានប្រព្រឹត្តិទៅនៅលេខាធិការដ្ឋានអាស៊ានក្នុងទីក្រុងហ្សាកាតា កាលពីសប្តាហ៍មុន អាស៊ាននិងសហរដ្ឋអាមេរិកបានអះអាងសារជាថ្មីនូវការប្តេជ្ញា ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។
អាស៊ាននិងអាមេរិកបញ្ជាក់សារ​ជាថ្មីនូវការប្តេជ្ញា ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ។ (រូបថត៖ VOV)

កិច្ចប្រជុំនេះត្រូវបានតំណាងអចិន្ត្រៃយ៍ឥណ្ឌូនេស៊ីប្រចាំអាស៊ាន និងតំណាងគណៈប្រតិភូអាមេរិកប្រចាំនៅអាស៊ានធ្វើជាសហអធិបតី ដោយមានការចូលរួមពីអគ្គលេខាធិការរងអាស៊ាន លោក Michael Tene និងតំណាងអចិន្ត្រៃយ៍នៃប្រទេសជាសមាជិកអាស៊ាន។ សេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានអាស៊ាន នៅថ្ងៃទី១៤ ខែមេសា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងអាមេរិក កំពុងតែពង្រីកលើវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការ លើសសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន។ គណៈប្រតិភូនៃភាគីទាំងពីរក៏បានកត់ត្រាពីវឌ្ឍនភាពដែលសម្រេចបាន ក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-អាមេរិក (២០២១-២០២៥)។ សហរដ្ឋអាមេរិកបានប្តេជ្ញា បន្តជួយឧបត្ថម្ភរាល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់។ កិច្ចប្រជុំក៏បានពិភាក្សាអំពីបញ្ហាមួយចំនួនក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ហើយបានឯកភាពគ្នា អនុវត្តសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតភាពជាដៃគូសន្ទនាអាស៊ាន-អាមេរិកនៅឆ្នាំ២០២២នេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ