អាស៊ាននិងអាល្លឺម៉ង់ឆ្ពោះទៅទំនាក់ទំនងសម្ព័ន្ធភាពយុទ្ធសាស្ត្រ

(VOVworld) – ក្នុងជំនួបជាមួយអគ្គលេខាធិការសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍
(អាស៊ាន) នៅទីស្នាក់ការលខាធិការដ្ឋានអាស៊ាននៅឥណ្ឌូណេស៊ី ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់
ប្រចាំនៅឥណ្ឌូណេស៊ី លោក Georg  Witschel បានអះអាងនូវការសន្យារបស់រដ្ឋាភិបាល
អាល្លឺម៉ង់ ក្នុងការគាំទ្រដំណើការធ្វើ សមហរណកម្ម​ឆ្ពោះទៅសហគមន៍រួមអាស៊ាននាឆ្នាំ
២០១៥ ជាថ្មីម្តង់ទៀត។ ឯក អគ្គរដ្ឋទូតអាល្លឺម៉ង់បានឲ្យដឹងថា​៖ ក្រសួងសហប្រតិបត្តិការ
សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ អាល្លឺម៉ង់ បានសន្យាផ្តល់ប្រាក់ជំនួយស្មើនឹង ៦ លានអឺរ៉ូ ដើម្បី
បន្ថយគំលាត អភិវឌ្ឍន៍រវាង កម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាម ជាមួយប្រទេសជា
សមាជិក ចំនួន ៦ ផ្សេងៗក្នុងប្លុក។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Georg  Witschel បាន
លើកច្បាស់ថា៖ កិច្ចសហប្រតិបត្តិការពោលខាងលើ ក៏ដូបជា ដំណើរទស្សនកិច្ចរបស់
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Guido Westerwelle នៅលេខាធិការដ្ឋានអាស៊ាន​ នាដើមសប្តាហ៍ខាងមុខ នឹងកូសសម្គាល់ការ បោះជំហានដ៏សែនសំខាន់ ក្នុងទំនាក់ទំន
ងអាស៊ាននិងអាល្លឺម៉ង់ ដើម្បីនាំទំនាក់ ទំនងរវាងភាគីទាំង ២ ក្លាយទៅជាទំនាក់ទំនង
សម្ព័ន្ធភាពយុទ្ធសាស្ត្រ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ