អាស៊ានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់វៀតណាម

(VOVworld) - សន្និសីទចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២១ (AEM
Retreat-២១) ទើបនឹងបានបិទបញ្ចប់នៅទីក្រុង Kota Bahru ប្រទេសម៉ាឡេស៊ី ក្រោយរយៈពេល២ថ្ងៃប្រព្រឹត្តទៅ។ឆ្លើយសម្ភាសជាមួយមជ្ឈដ្ឋានសារព័ត៏មាន រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang បានឲ្យដឹងថា
 នៅសន្និសីទនេះ បណ្ដារដ្ឋមន្ត្រីបានវាយតំលៃឡើងវិញនូវលទ្ធផលក្នុងការអនុវត្ត
កិច្ចសន្យា AEC បន្តពិភាគ្សាអំពីវិធានការលុបចោលពន្ធ បង្កលក្ខណៈងាយស្រួល សំរាប់សកម្មភាពធ្វើអាជីវកម្ម ព្រមទាំងសម្ដែងការប្ដេជ្ញាចិត្តសំរេចការចរចារអំពី
កិច្ចព្រម ព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយនៅតំបន់ (RCEP) នាចុងឆ្នាំ
២០១៥ តាម នោះជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ
រវាងអាស៊ានជាមួយ ដៃគូនានាដូចជា ជប៉ុន ចិន កូរ៉េខាងត្បូងជាដើម។
អាស៊ានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់វៀតណាម - ảnh 1
លោករដ្ឋមន្រ្តី Vu Huy Hoang ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៏មាននៃ
ទីភ្នាក់ងារសារព័ត៏មានវៀតណាម (រូបថត៖TTXVN)

ទាក់ទិនដល់ការដែលវៀតណាមអនុវត្តការសន្យាកសាង  AEC លោក Vu Huy
Hoang បានឲ្យដឹងថា វៀតណាមត្រូវបានវាយតំលៃជាសមាជិក១ក្នុងចំណោម
សមាជិក ដែលនាំមុខក្នុងការអនុវត្តការសន្យាទាំងនេះ ទទួលបានកំរិតហួស
៩០%។លោក Vu Huy Hoang ក៏បានឲ្យថែមទៀតថា ការបង្កើត AEC នឹងនាំមក
នូវភាពងាយស្រួល និងឱកាសជាច្រើនសរាប់វៀតណាម ជាពិសេសគឺ
សហគមន៍អង្គភាពអាជីវកម្ម ក៏ដូចជាក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ