អាស៊ានស្នើចិនត្រូវគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២

(VOV)_នាយករដ្ឋមន្ត្រីសិង្ហបុរី លោក  Lee Hsien Loong នា​ថ្ងៃ​ទី​១២​ឧសភាបាន អបអរសាទរសេចក្ដីថ្លែងការណ៍រួមរបស់​រដ្ឋមន្ត្រីការបរទេសនៃ​បណ្ដាប្រទេសអា
ស៊ាន  ស្ដីពីសភាពការណ៍នាបច្ចុប្បន្ន នៅសមុទ្រខាងកើត។  លោក  Lee Hsien Loong បានលើកច្បាស់ថា៖ ទោះបី​នេះគឺជា​បញ្ហាទ្វេភាគីរវាងចិននិង ប្រទេសទាក់
ទិ នមួយចំនួនក្តី ប៉ុន្តែទស្សនះមុនក៏​ដូចជាក្រោយរបស់សិង្ហបុរី និង បណ្ដាប្រទេស អាស៊ានគឺ៖ សន្តិសុខ និង​ស្ថិរភាពរបស់តំបន់គឺចំណុះទៅលើអ្វីៗដែលកើតមាន
ឡើងនៅក្នុងតំបន់​សមុទ្រនេះ។ ដោយហេតុនេះ អាស៊ានត្រូវមានទស្សនះអំពីស
ភាពការណ៍នា​បច្ចុប្បន្ននៅសមុទ្រខាងកើត។ ​ថ្លែងមតិជាមួយ​មជ្ឈដ្ឋានអ្នកសារ ព័ត៍មានពេលមកដល់អាមេរិក រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Sanmugam ​បាន
អះអាងថា៖       

          “ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអាស៊ាន ​បានចេញសេចក្ដីថ្លែងការណ៍
រួម​ស្ដីពីបណ្ដាបញ្ហានៅក្នុងតំបន់ និងសមុទ្រខាងកើត។ យើងខ្ញុំមិនចង់មានភាព​តាន
តឹងឡើយ។ យើងខ្ញុំមានគោលបំណងជំរុញការកសាងក្រមប្រតិ​បត្តិសំរាប់តំបន់នៅ
សមុទ្រខាងកើត( COC)។”

អាស៊ានស្នើចិនត្រូវគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ - ảnh 1
_នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong (internet)

          នៅឥណ្ឌា អ្នកប្រាជ្ញ Vinod Anand អ្នកឯកទេសជាន់ខ្ពស់ នៅមូលនិធិ Vive
kananda ប្រចាំនៅទីក្រុង Delhi បានអះអាងថា៖ ​សកម្មភាព​ដាក់ស្ថានីយ​ខួង​របស់ចិ
ន មិនត្រឹម​តែរំលោភទៅលើអធិបតេយ្យភាព​របស់វៀតណាមប៉ុណ្ណោះទេ  ថែមទាំង រំលោភទៅលើបណ្ដាមាត្រានៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ
 ឆ្នាំ១៩៨២ទៀតផង។ តាមលោករូបនេះថា៖បណ្ដាប្រទែសអាស៊ានគប្បីរឹតបណ្ដឹង ផែនសាមគ្គីភាព រួមជាមួយសហគមន៍អន្តរជាតិ សំណូមពរចិនចូលរួម COC និង ដោះស្រាយជំលោះដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ