អាស៊ានអំពាវនាវឲ្យរក្សាកិច្ចសន្ទនាដោយសន្តិវិធីនៅលើឧបទ្វីបកូរ៉េ

(VOVWORLD) -សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍របស់ប្រធាន ARF បានអបអរសាទរចំពោះរាល់គំនិតផ្ដូចផ្ដើម និងការខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូង អាមេរិកនិង ចិន ដើម្បីជំរុញកិច្ចសន្ទនាជាមួយកូរ៉េខាងជើង។

ក្រុមរដ្ឋមន្ត្រី ដែលចូលរួមវេទិកាសន្តិសុខតំបន់នៃសមាគមប្រជាជាតិ ប៉ាស៊ីហ្វិក (អាស៊ាន) នៅទីក្រុងបាងកក នៃប្រទេសថៃនាខែសីហាខាងមុខ គ្រោងនឹងអបអរសារទរចំពោះការចរចានាពេលថ្មីៗនេះ រវាងថ្នាក់ដឹកនាំអាមេរិក និងកូរ៉េខាងជើង ព្រមទាំងអំពាវនាវឱ្យមានការសន្ទនារវាងបណ្ដាប្រទេសទាក់ទិននានា ដើម្បីអនុវត្តន៍ជាក់ស្ដែងនូវការលុបបំបាត់នុយគ្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។

វេទិកាតំបន់អាស៊ាន (ARF) នឹងត្រូវបានប្រព្រឹត្តិទៅនៅទីក្រុង បាងកក នាថ្ងៃទី ២ ខែសីហាខាងមុខ ដោយទាក់ទាញបានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសចំនួន ២៧ រូប ដែលក្នុងនោះមានអាមេរិក ចិន កូរ៉េខាងត្បូង និងកូរ៉េខាងជើង រុស្ស៊ី និង ជប៉ុន ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ។ នេះគឺជាវេទិកាពហុភាគីមួយក្នុងចំណោមវេទិកាពហុភាគី ដែលកូរ៉េខាងជើងបានចូលរួម។

សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍របស់ប្រធាន ARF បានអបអរសាទរចំពោះរាល់គំនិតផ្ដូចផ្ដើម និងការខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូង អាមេរិក និងចិន ដើម្បីជំរុញកិច្ចសន្ទនាជាមួយកូរ៉េខាងជើង។ ឯកសារនេះបានចែងថា "យើងខ្ញុំអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តកិច្ចសន្ទនាដោយសន្តិវិធីនិងបន្តខិតខំប្រឹងប្រែងឆ្ពោះទៅការអនុវត្តន៍ជាក់ស្ដែងសន្តិភាព និងស្ថិរភាពយ៉ាងយូរអង្វែងនៅលើ ឧបទ្វីបកូរ៉េដោយគ្មានអាវុធនុយក្លេអ៊ែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ