អ.ស.ប. គប្បីបន្តកែទម្រង់សកម្មភាពរក្សាសន្តិភាព


អ.ស.ប. គប្បីបន្តកែទម្រង់សកម្មភាពរក្សាសន្តិភាព  - ảnh 1
អ.ស.ប. គប្បីបន្តកែទម្រង់សកម្មភាពរក្សាសន្តិភាព (Image: VNA)

(VOVworld) – ដើម្បីបណ្ដាយុទ្ធនាការរក្សាសន្តិភាពរបស់ អ.ស.ប. នាំមកនូវ
 ប្រសិទ្ធភាពចំពោះមុខការសាកល្បងនាបច្ចុប្បន្ននិងនាអនាគត ប្រទេសជា
សមា ជិកនានាគប្បីបន្តខំប្រឹងប្រែងកែទម្រង់សកម្មភាពរក្សាសន្តិភាព បង្កើន
កិច្ចសហ ប្រតិបត្តិការដៃគូ ព្រមទាំង មានយុទ្ធសាស្ត្រនយោបាយយ៉ាងច្បាស់
លាស់។ ថ្លែងមតិនៅកិច្ចប្រជុំ «វាយតំលៃសកម្មភាពរក្សាសន្តិភាពរបស់
អ.ស.ប.» នាថ្ងៃទី ១១ មេសា នៅទីក្រុង New York អាមេរិក អគ្គលេខាធិការ
អង្គការនេះ លោក Ban Ki Moon បានសង្កត់ធ្ងន់ថា៖ ក្នុងអំឡុង ១០ ឆ្នាំ កន្លង
ទៅ ចំនួនសង្គ្រាមស៊ីវិល បានកើនឡើង ៣ ដងនឹងតម្រូវការមនុស្សធម៌មាន
ស្រូបយក ២០ ពាន់លានដុល្លា អាមេរិក។ រួមជាមួយគ្នានោះ បណ្ដាជំលោះ
កាន់តែមាននិន្នាការអន្តរតំបន់ដែល ពិបាកដោះស្រាយតាមរយៈមធ្យោបាយ
ប្រពៃណីនៅឡើយទេ។ ដោយហេតុនេះ ប្រទេសជាសមាជិកនានាគប្បីវាយ
តំលៃលើគ្រប់ជ្រុងជ្រោយដើម្បីស្វែងរកកែ ទម្រង់សកម្មភាពសន្តិភាពប្រកប
ដោយប្រសិទ្ធភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ