អ.ស.ប. សង្កត់ធ្ងន់ទៅលើបេសកកម្មធានាសន្តិភាពនិងការអភិវឌ្ឍន៍និរន្តរភាព

អ.ស.ប. សង្កត់ធ្ងន់ទៅលើបេសកកម្មធានាសន្តិភាពនិងការអភិវឌ្ឍន៍និរន្តរភាព - ảnh 1
អ.ស.ប. សង្កត់ធ្ងន់ទៅលើបេសកកម្មធានាសន្តិភាពនិងការអភិវឌ្ឍន៍និរន្តរភាព (VNA)


(VOVworld) – នាថ្ងៃទី ២៤ តុលា ក្នុងសាររំលឹកខួបទិវាបង្កើត អ.ស.ប.
អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានសង្កត់ធ្ងន់ទៅលើ
បេសកកម្ម របស់អង្គការពហុភាគីធំបំផុតលើពិភពលោកនេះក្នុងការ
ធានាសន្តិភាពនិងការអភិវឌ្ឍន៍និរន្តរភាព។ លោក Ban Ki-moon បាន
ឲ្យដឹងថា៖ ប្រទេសជាសមាជិក អ.ស.ប.​ ទាំងអស់កំពុងរួមដែគ្នាកសាង
គ្រិះស្ថានរឹងមាំដើម្បីប្រគល់សិទ្ធិជូន នារីនិងយុវជននិងការពារសិទ្ធិ
មនុស្សសំរាប់មនុស្សគ្រប់រូប។ ប្រទេសនានា បាននិងកំពុងទទួលបាន
ស្នាដៃសំខាន់ៗដើម្បីឆ្ពោះទៅអនាគតនិរន្តរភាពថែម ទៀតតាមរយៈ
កម្មវិធីអភិវឌ្ឍន៍និរន្តរភាពឆ្នាំ ២០៣០ និងកិច្ចព្រមព្រៀងទីក្រុង
ប៉ារីសស្តីពីបំរ៉ែបំរួលអាកាសធាតុ។ ក្នុងក្របខ័ណ្ឌសកម្មភាពរំលឹកខួប
ទិវាបង្កើត អ.ស.ប. អង្គការនេះបានផ្សព្វផ្សាយកម្មវិធីជាក់ស្តែងដែល
ប្រជាពលរដ្ឋអាច អនុវត្តដើម្បីរួមចំណែកទទួលបានបណ្ដាគោលដៅ
អភិវឌ្ឍន៍និរន្តរភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ