អ.ស.បរិះគន់អឺរ៉ុបអំពីបរាជ័យក្នុងការទប់ទល់នឹងវិបត្តិជនចំណាកស្រុក

អ.ស.បរិះគន់អឺរ៉ុបអំពីបរាជ័យក្នុងការទប់ទល់នឹងវិបត្តិជនចំណាកស្រុក - ảnh 1
ជនអន្តោប្រវេសន៍រៀបជាជួររង់ចាំត្រួតពិនិត្យសន្តិសុខ (រូបថត៖AFP/TTXVN)

(VOVworld) - អគ្គស្នងការអ.ស.បអំពីជនភៀសខ្លួនលោក Filippo Grandi ចាត់ទុក
ថា ទ្វីបអឺរ៉ុបបានបរាជ័យទាំងឡាយក្នុងការទប់ទល់នឹងវិបត្តិជនចំណាកស្រុកធ្ងន់
ធ្ងរបំផុតគិតតាំងពីសង្គ្រាមលោកលើកទី២មក។លោក Grandi បានថ្លែង ដូច្នេះលើ
កាសែត “Frankfurter Allgemeine Zeitung” នៅពេលនិយាយដល់ការ ចុះបញ្ជីឈ្មោះ
និងកូតាបែងចែកជនចំណាកស្រុកនៅក្រុមប្រទេសសមាជិកសហ ភាពអឺរ៉ុប (EU)។
លោក Grandi បានលើកយកបរាជ័យក្នុងការសំរេចកិច្ចព្រមព្រៀង ចែករំលែកការ
ទទួលខុសត្រូវក្នុងការទទួលជនចំណាកស្រុកចំនួន១៦ហ្មឺននាក់ រវាងក្រុមប្រទេស
សមាជិក EU ដើម្បីបញ្ជាក់ឲ្យមតិរបស់ខ្លួន។រហូតដល់ពេលនេះ មានជនចំណាក
ស្រុកត្រឹមតែ ៥៨៣នាក់ត្រូវបានរៀបចំលំនៅដ្ឋានប៉ុណ្ណោះ​ សូម្បី តែការទទួលជន
ចំណាកស្រុកគឺមានលក្ខណៈបង្ខំចិត្តនៅប្រទេសអឺរ៉ុបខាងកើត មួយចំនួន។លោក
 Grandi ក៏ព្រមានដែរថា ការដែលប្រទេសមួយចំនួនបិទច្រក ទ្វារព្រំដែនគឺអាច
បណ្ដាលឲ្យជនចំណាកស្រុករាប់សែននាក់នឹងស្នាក់នៅក្រិក។
ក្នុងពេលនោះ នាថ្ងៃទី១៨ កុម្ភៈ កងកម្លាំងសន្តិសុខនៅប្រទេសអឺរ៉ុបអាគ្នេយ៍ចំនួន
៥រួមមាន ម៉ាសេដូន ស៊ែរប៊ី ក្រូអាស៊ី ស្លូវេនីនិងអូទ្រីស បានឯកភាពលើការបង្កើត
មជ្ឈមណ្ឌលចុះបញ្ជីឈ្មោះភៀសខ្លួនរួមនៅព្រំដែនរវាងម៉ាសេដូននិងក្រិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ