អ.ស.បរៀបចំ “ទិវាភៀសខ្លួនពិភពលោក” នៅស៊ីរី

អ.ស.បរៀបចំ “ទិវាភៀសខ្លួនពិភពលោក” នៅស៊ីរី - ảnh 1
ជនភៀសខ្លួនស៊ីរីរង់ចាំទទួលស្បៀងអាហារសង្គ្រោះនៅទីក្រុង Muadamiyeh ជិតរដ្ឋធានី Damascus នាថ្ងៃទី១ មិថុនា (រូបថត៖Xinhua//TTXVN)

(VOVworld) - នាថ្ងៃទី១៩ មិថុនា ឧត្តមស្នងការអ.ស.បទទួលបន្ទុកបញ្ហាជនភៀស
ខ្លួន (UNHCR) បានរៀបចំ “ទិវាភៀសខ្លួនពិភពលោក” នៅស៊ីរី ជាកន្លែងដែលមនុស្ស
រាប់លាននាក់ត្រូវជម្លៀសចេញពីផ្ទះដោយសង្គ្រាមបានអូសបន្លាយ ក្នុងអំឡុង៥ឆ្នាំ
កន្លងទៅ។ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាននៅរដ្ឋធានី Damascus របស់ស៊ីរី
 តំណាង​ UNHCR លោក Sajjad Malik បានសង្កត់ធ្ងន់ថា ទិវាភៀសខ្លួនពិភពលោក
ត្រូវបានរៀបចំឡើងដោយមានសកម្មភាពជាច្រើន សំដៅលើកកំពស់មនសិការ
របស់សហគមន៍អំពីជនភៀសខ្លួននិងជនចំណាកស្រុក ព្រមទាំងសង្កត់ធ្ងន់ថា ជន
ភៀសខ្លួនក៏ត្រូវការលក្ខណៈរស់នៅដូចមនុស្ស ធម្មតា។តាម UNHCR ថា ស៊ីរីកំពុង
ប្រឈមមុខជាមួយវិបត្តិមនុស្សធម៌អាក្រក់ បំផុតគិតតាំងពីសង្គ្រាមលោកលើកទី២
មក ដែលបណ្ដាលឲ្យពលរដ្ឋចំនួន៥លាន ៦សែននាក់នៅប្រទេសនេះត្រូវជម្លៀស
ទៅកាន់តំបន់ផ្សេងៗនៅក្នុងប្រទេស ហើយពលរដ្ឋចំនួន៤លាន៨សែននាក់ទៀត
ត្រូវចាកចេញពីស្រុកកំណើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ