អូស្រ្តាលី៖ បណ្ដាប្រទេសជាសមាជិកពិបាកពិនិត្យមើលឡើងវិញ CPTPP

(VOVWORLD) - នាថ្ងៃទី ១៥ មេសា អូស្រ្តាលីបានឲ្យដឹងថា៖ បណ្ដាប្រទេសជាសមាជិក របស់កិច្ចព្រមព្រៀងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP) មិនឃើញនូវភាពទាក់ទាញណាមួយឡើយក្នុងការចរចាឡើងវិញ សំដៅឆ្លើយតបនឹងតម្រូវការរបស់អាមេរិក បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាមជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់ពិនិត្យមើលលទ្ធភាពចូលរួមឡើងវិញកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) វិញក្នុងករណី អាចទទួលឲ្យបានកិច្ចព្រមព្រៀងល្អជាង។ 

អូស្រ្តាលី៖ បណ្ដាប្រទេសជាសមាជិកពិបាកពិនិត្យមើលឡើងវិញ CPTPP  - ảnh 1 អូស្រ្តាលី៖ បណ្ដាប្រទេសជាសមាជិកពិបាកពិនិត្យមើលឡើងវិញ CPTPP 

នាថ្ងៃទី ១៥ មេសា អូស្រ្តាលីបានឲ្យដឹងថា៖ បណ្ដាប្រទេសជាសមាជិក របស់កិច្ចព្រមព្រៀងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP) មិនឃើញនូវភាពទាក់ទាញណាមួយឡើយក្នុងការចរចាឡើងវិញ សំដៅឆ្លើយតបនឹងតម្រូវការរបស់អាមេរិក បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាមជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់ពិនិត្យមើលលទ្ធភាពចូលរួមឡើងវិញកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) វិញក្នុងករណី អាចទទួលឲ្យបានកិច្ចព្រមព្រៀងល្អជាង។ ឆ្លើយសំណួររបស់មជ្ឈដ្ឋានសារព័ត៌មាន រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រ្តាលី លោក Steven Ciobo បានសង្កត់ធ្ងន់ថា៖ មិនអាចចរចាឡើងវិញកិច្ចព្រមព្រៀងពោលខាងលើទាំងស្រុងដើម្បីឆ្លើយបតនឹងសំណូមពររបស់អាមេរិកនាពេលវេលនេះទេ ប៉ុន្តែ ប្រការនេះគ្មានន័យថា៖ ប្រទេសជាសមាជិកនានារបស់ CPTPP មិនស្វាគមន៍ការវិលត្រឡប់របស់អាមេរិកទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ