អ៊ីស្រាអែល បានបង្ហោះយានអវកាសជាលើកដំបូងទៅកាន់ព្រះច័ន្ទ

(VOVWORLD) - នាយប់ថ្ងៃទី ២១ ខែកុម្ភៈ តាមម៉ោងតំបន់ មីស៊ីល Falcon 9 បានចាកចេញពីទីលានបាញ់បង្ហោះនៅរដ្ឋហ្វ័ររី នៃប្រទេសអាមេរិក ដើម្បីនាំយកយានអវកាស Beresheet របស់អ៊ីស្រាអែលទៅកាន់ព្រះច័ន្ទ។
អ៊ីស្រាអែល បានបង្ហោះយានអវកាសជាលើកដំបូងទៅកាន់ព្រះច័ន្ទ - ảnh 1 មីស៊ីល Falcon 9

ព្រឹត្តិការណ៍នេះគូសសញ្ញារបត់ជាប្រវត្តិសាស្ត្រ " ២ ដង" ពោលគឺជាលើកដំបូងបង្អស់ដែលអ៊ីស្រាអែលបានបង្ហោះយានអវកាសទៅកាន់ព្រះច័ន្ទ ហើយក៏ ជាលើកដំបូងមួយទៀត ដែលយានអវកាសឯកជនត្រូវបានបង្ហោះទៅកាន់ព្រះច័ន្ទផងដែរ។ ការបាញ់បង្ហោះនេះត្រូវបានធ្វើឡើងនៅទីលានបង្ហោះ        មីស៊ីល Cape Canaveral រដ្ឋផ្លរីដានៃប្រទេសអាមេរិក។ យានអាវកាស Beresheet មានទម្ងន់ ៥៨៥ គីឡូក្រាម ត្រូវបានបាញ់បង្ហោះឡើងនៅវេលាម៉ោង 20 និង 45 នាទីនាយប់ថ្ងៃទី ២១ ខែកុម្ភៈតាមម៉ោងតំបន់។ យានអាវកាសនេះត្រូវបានគេរចនាឡើងដើម្បីចុះចតនៅលើព្រះច័ន្ទ ហើយទម្លាក់ Robot ក្នុងគោលបំណងធ្វើការរុក រកដោយខ្លួនឯង។ ព្រឹត្តិការណ៍នេះត្រូវបានផ្សាយផ្ទាល់ទៅកាន់មជ្ឈមណ្ឌលឧស្សាហកម្មអវកាសអ៊ីស្រាអែល (IAI) ដោយមានវត្តមានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netayahu៕

ប្រតិកម្មទៅវិញ

ផ្សេងៗ