អ៊ីស្រាអែលកសាងទីលំនៅដ្ឋានថ្មីចំនួន២០០នៅតំបន់ភាគខាងកើត Jerusalem

អ៊ីស្រាអែលកសាងទីលំនៅដ្ឋានថ្មីចំនួន២០០នៅតំបន់ភាគខាងកើត Jerusalem - ảnh 1
អ៊ីស្រាអែលកសាងទីលំនៅដ្ឋានថ្មីចំនួន២០០នៅតំបន់ភាគខាងកើត Jerusalem

        (VOV)_នាថ្ងៃទី១២ វិច្ឆិកា គណៈកម្មាធិការផែនការនិងសំណង់តំបន់ នៃ​សាលាក្រុង Jerusalem បានអនុម័តលើផែនការកសាងទីលំនៅដ្ឋានថ្មីចំនួន២០០ នៅតំបន់
ភាគខាងកើត Jerusalem ជាតំបន់ដីរបស់ប៉ាឡេស្ទិន ត្រូវអ៊ិស្រាអែលបានទន្ទ្រាន​កាន់
កាប់​។ នេះគឺជាលើកទី៣ហើយក្នុងខែវិច្ឆិកានេះ ដែលគណៈកម្មាធិការនេះបានអនុ
ម័តទៅលើផែនការកសាងទីលំនៅដ្ឋានថ្មី​នៅតំបន់ភាគខាងកើត Jerusalem។ ​កម្ម
ភាពនេះរបស់អ៊ិស្រាអែលគឺដើរផ្ទុយ​ទៅនឹងច្បាប់អន្តរជាតិ។

        អ្នកនាំពាក្យរបស់អង្គការឃ្លាំមើលសកម្មភាពស្នាក់នៅរបស់អ៊ិស្រាអែល​ Peace
 Now លោកLior Amihai បានរិះគន់សេចក្តីសម្រេចចិត្តនេះរបស់អ៊ីស្រា​អែល​ និង
សង្កត់ធ្ងន់ថា៖ នេះគឺជាកាយវិការខ្មៅកង្វក់ ក្នុងដំណាក់កាលរំសើបនេះ។

        នាថ្ងៃនេះដែរ អាមេរិកក៏បានព្រមានបណ្ដាកាយវិការដូច្នេះ ដែលធ្វើអោយភាព
តានតឹងនៅទីក្រុងនេះឡើងជណ្ដើរថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ