អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស​បន្ត​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​បទ​រារាំង​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

(VOVWORLD) - កាលពីថ្ងៃទី ២៩ ខែកក្កដា អ៊ីស្រាអែល និងក្រុមហាម៉ាសបានបន្តស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការមិនទទួលបានវឌ្ឍនភាពដែលនាំទៅដល់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះលេងចំណាប់ខ្មាំង។

ក្រុមហាម៉ាស់បានឲ្យដឹងថា ខ្លួនបានទទួលការឆ្លើយតបថ្មីបំផុតពីអ៊ីស្រាអែលបន្ទាប់ពីការចរចាបទឈប់បាញ់នៅក្នុងប្រទេសអ៊ីតាលីកាលពីថ្ងៃទី ២៨ ខែកក្កដាដោយមានការចូលរួមពីគណៈប្រតិភូអ៊ីស្រាអែល អាមេរិក អេហ្ស៊ីប និងកាតា។ នៅក្នុងសេចក្តីប្រកាស កងកម្លាំងហាម៉ាសបានចោទប្រកាន់អ៊ីស្រាអែលពីការបន្ថែមលក្ខខណ្ឌនិងការទាមទារថ្មី ចំពោះសំណើបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក; ដោយចាត់ទុកថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មានចេតនាពន្យារពេលការឈានដល់កិច្ចព្រមព្រៀង។

អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស​បន្ត​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​បទ​រារាំង​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា - ảnh 1ប្រជាជនប៉ាឡេស្ទីនបានជម្លៀសចេញពីតំបន់ប្រយុទ្ធនៅតំបន់ហ្គាហ្សា។ រូបថត៖ រ៉យទ័រ

ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបដិសេធ មិនធ្វើការផ្លាស់ប្តូរណាមួយឡើយ ហើយបានអះអាងថាក្រុមហាម៉ាសគឺជាអ្នកដែលបានស្នើការផ្លាស់ប្តូរជាច្រើនលើក ចំពោះសំណើបទឈប់បាញ់; ហើយបានអះអាងរក្សាគោលជំហររបស់ខ្លួន ដែលថាប្រទេសនេះនឹងគ្រប់គ្រងច្រករបៀង Philadelphia តាមបណ្តោយព្រំដែន ហ្គាហ្សា - អេហ្ស៊ីប ក៏ដូចជាគ្រប់គ្រងប្រជាជនប៉ាឡេស្ទីនដែលត្រឡប់ទៅភាគខាងជើងនៃតំបន់ហ្គាហ្សា ដើម្បីការពារខ្មាន់កាំភ្លើងមិនឱ្យលួចចូលហ្វូងមនុស្ស។

ការចរចាបទឈប់បាញ់ និងដោះលេងចំណាប់ខ្មាំង ជាមួយនឹងការខិតខំប្រឹងប្រែងដោយឥតឈប់ឈរពីសំណាក់អ្នកសម្រុះសម្រួលអេហ្ស៊ីប កាតា និងអាមេរិកក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មិនទាន់សម្រេចបានវឌ្ឍនភាពជាវិជ្ជមាននៅឡើយទេ។ ក្នុងពេលនោះ ការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាកាន់តែខ្លាំងឡើងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ