អ៊ីស្រាអែលប្រកាសបើកច្រកទ្វារព្រំដែនតាមផ្លូវគោគនៅតំបន់ហ្គាហ្សាឡើងវិញ

(VOVWORLD) -សេចក្ដីសម្រេចបើកច្រក ទ្វារព្រំដែន Erez- ច្រកទ្វារព្រំដែនតែមួយគត់សម្រាប់ជន ប៉ាឡេស្ទីនឆ្លងកាត់នៅភាគខាងជើងហ្គាហ្សា ត្រូវបាននាំចេញក្រោយពីពេលស្ថានភាពព្រំដែនមានស្ថិរភាព។
អ៊ីស្រាអែលប្រកាសបើកច្រកទ្វារព្រំដែនតាមផ្លូវគោគនៅតំបន់ហ្គាហ្សាឡើងវិញ - ảnh 1 ច្រកទ្វាព្រំដែនErez នៅ Beit Hanun ភាគខាងត្បូងហ្គាហ្សា។ រូបថត: AFP / TTXVN

នាថ្ងៃទី ២៦ សីហា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Avigdor Lieberman បានឲ្យដឹងថា ប្រទេសខ្លួននឹងបើកច្រកទ្វារព្រំដែន Erez ជាមួយតំបន់ហ្គាហ្សាឡើងវិញ ចាប់ពីថ្ងៃទី ២៧ សីហា ពោលគឺមួយសប្តាហ៍ក្រោយពីបិទ ដោយសាររលកអំពើហិង្សានៅក្នុងតំបន់នេះ។សេចក្តីថ្លែងការណ៍ពីខុទ្ទកាល័យ របស់រដ្ឋមន្ត្រី Lieberman បានលើកច្បាស់ថា៖ សេចក្ដីសម្រេចបើកច្រក ទ្វារព្រំដែន Erez- ច្រកទ្វារព្រំដែនតែមួយគត់សម្រាប់ជន ប៉ាឡេស្ទីនឆ្លងកាត់នៅភាគខាងជើងហ្គាហ្សា ត្រូវបាននាំចេញក្រោយពីពេលស្ថានភាពព្រំដែនមានស្ថិរភាព។

មុននេះ នាថ្ងៃទី ១៩ សីហា អ៊ីស្រាអែលបានបិទច្រកទ្វារព្រំដែន Erez ក្រោយពីពេលកើតមានបាតុកម្មជាច្រើន ហើយនាំឲ្យមានការប៉ះទង្គិចគ្នា បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសនៅតំនប់ព្រំដែនរវាងអ៊ីស្រាអែលនិងតំបន់ហ្គាហ្សា ដោយចលនាឥស្លាមហាម៉ាស់របស់ប៉ាឡេស្ទីនគ្រប់គ្រង។ តាមនោះ ច្រកឆ្លងកាត់រវាងអ៊ីស្រាអែលនិងហ្គាហ្សាត្រូវប្រើប្រាស់សម្រាប់ករណីមនុស្សធម៌តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ