អេហ្ស៊ីបកំពុងពិនិត្យមើលការជំលៀសបុគ្គលិកការទូតនៃប្រទេសនេះប្រចាំនៅលីប៊ី

អេហ្ស៊ីបកំពុងពិនិត្យមើលការជំលៀសបុគ្គលិកការទូតនៃប្រទេសនេះប្រចាំនៅលីប៊ី - ảnh 1
អេហ្ស៊ីបកំពុងពិនិត្យមើលការជំលៀសបុគ្គលិកការទូតនៃប្រទេសនេះប្រចាំនៅលីប៊ី
(Image: Vietnam+)

(VOVworld) – ក្នុងសេចក្តីប្រកាសមួយដែលបាននាំចេញនាថ្ងៃទី ២៥ មករា អ្នកនាំពាក្យក្រួងការបរទេសអេហ្ស៊ីប លោក Badr Abdel-Atty បានឲ្យដឹងថា៖ អេហ្ស៊ីបកំពុងពិនិត្យមើលការជំលៀសបុគ្គលិកការទូតនៃប្រទេសនេះប្រចាំ
នៅលីប៊ីដោយមូលហេតុសន្តិសុខ។ សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា៖ នេះ
គឺជា វិធានការជាបណ្តោះអាសន្ននិងមិនជះឥទ្ធិពលដល់ទំនាក់ទំនងប្រវត្តិ
សាស្ត្រជាផ្លូវការជាមួយប្រទេសជាតិខាងលីប៊ីបន្ទាប់ពីបណ្ដាករណីចាប់ចំ
ណាប់ខ្មាំង។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Hazem el-Beblawy និងរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក​ Nabil Fahmy បានពិភាក្សាអំពីរឿង
ហេតុពោលខាងលើជាមួយសមភាគីរបស់លីប៊ីសំដៅដាស់តឿនការធានា
សុវត្ថិភាពសំរាប់បុគ្គលិកការទូតដែលបានជាប់ចំណាប់។មុននោះក្រសួង
ការបរទេសលីប៊ីបានប្រកាសថា៖បុគ្គលិកនៃស្ថានទូតអេហ្ស៊ីបប្រចាំនៅលីប៊ី
ចំនួន ៤ រូបត្រូវត្រូវចាប់ចំណាប់ខ្មាំងក្នុងនោះមានអនុព័ន្ធវប្បធម៌របស់អេហ្ស៊ីប
នាថ្ងៃទី ២៥ មករា។ បណ្ដារឿងជាប់ចំណាប់នេះបានកើតមានឡើងក្រោយរយៈ
ប៉ុន្មាម៉ោង់មេដឹកនាំនៃក្រុមប្រដាប់អាវុធមជ្ឈមណ្ឌលកលយុទ្ធបដិវត្តន៍លីប៊ីត្រូវ
បានចាប់ឃុំខ្លួននៅទីក្រុង Alexandria របស់អេហ្ស៊ីប។ ក្រុមប្រដាប់អាវុធនេះមាន
ទំនាក់ទំនងក្រៅផ្លូវការជាមួយក្រសួងការពារប្រទេសលីប៊ីដែលបានចូលរួមការ
ផ្តួលរំលំអតីតប្រធានាធិបតីលីប៊ីលោកMoahmer Ghadhafi នាឆ្នាំ ២០១១៕


ប្រតិកម្មទៅវិញ

ផ្សេងៗ