អេហ្ស៊ីបដឹកជញ្ជូនជំនួយជិត ៦.០០០ តោនបន្ថែមទៀតចូលតំបន់ហ្គាហ្សា
(VOVWORLD) - ដោយបន្តកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ប្រជាជននៅតំបន់ហ្គាហ្សាដែលរងផលប៉ះពាល់ដោយជម្លោះ នាថ្ងៃទី ២៥ ខែធ្នូ អឌ្ឍចន្ទក្រហមអេហ្ស៊ីបបានដឹកជញ្ជូនឡូជំនួយមនុស្សធម៌មួយទៀតទៅកាន់តំបន់ហ្គាហ្សា។
រថយន្តដឹកជំនួយទៅកាន់តំបន់ហ្គាហ្សាឆ្លងកាត់ព្រំដែនរវាងប្រទេសអេហ្ស៊ីបនិងតំបន់ហ្គាហ្សានៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥។ រូបថត៖ REUTERS |
នេះគឺជាការដឹកជញ្ជូនជំនួយមនុស្សធម៌លើកទី ១០២ ក្រោមគំនិតផ្តួចផ្តើម “Zad Al-Izza: ពីអេហ្ស៊ីបទៅហ្គាហ្សា” ដែលបានចាប់ផ្តើមនៅចុងខែកក្កដាកន្លងទៅ។ កញ្ចប់ជំនួយនេះ រួមមានស្បៀងអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ ភួយ សម្លៀកបំពាក់រដូវរងា និងតង់ ចំនួន ៥.៩០០ តោន។ ឡូជំនួយបន្ទាប់កំពុងត្រូវបានរៀបចំជាបន្ទាន់ដោយមានការគាំទ្រពីអ្នកស្ម័គ្រចិត្តជាង ៣៥.០០០ នាក់នៅទូទាំងប្រទេសអេហ្ស៊ីប ហើយអាចនឹងមកដល់តំបន់ហ្គាហ្សាក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។
ប្រទេសអេហ្ស៊ីបបានដើរតួនាទីនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា ក្នុងអំឡុងពេល២ឆ្នាំនៃជម្លោះ។ ទីក្រុងគែរ អះអាងថា បានដឹកជញ្ជូនជំនួយមនុស្សធម៌ជាង ៧៨០.០០០ តោនទៅកាន់តំបន់ហ្គាហ្សា ត្រូវនឹង ៧០% នៃជំនួយអន្តរជាតិសម្រប់តំបន់ហ្គាហ្សា ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីពីខែតុលា ឆ្នាំ ២០២៣៕