អេហ្ស៊ីបបើកច្រកទ្វាព្រំដែនជាបណ្តោះអាសន្នជាមួយតំបន់ Gaza


អេហ្ស៊ីបបើកច្រកទ្វាព្រំដែនជាបណ្តោះអាសន្នជាមួយតំបន់ Gaza  - ảnh 1
អេហ្ស៊ីបបើកច្រកទ្វាព្រំដែនជាបណ្តោះអាសន្នជាមួយតំបន់ Gaza (Image: VNA)

(VOVworld) – នាថ្ងៃទី ២៦ វិច្ឆិកា អេហ្ស៊ីបបានបើកឡើងវិញព្រំដែនច្រកទ្វា Rafah
ជាមួយតំបន់ Gaza។ នេះគឺជាលើកដំបូងដែលច្រកទ្វាព្រំដែននេះត្រូវបានបើក បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកមួយនៅឧបទ្វីប Shinai នាចុងខែ តុលា ធ្វើឲ្យទាហានអេហ្ស៊ីបចំនួន ៣០ នាក់ត្រូវស្លាប់។ មជ្ឈដ្ឋានមន្ត្រីអេហ្ស៊ីបបានឲ្យ
ដឹងថា៖ ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ២៦ និងទី ២៧ វិច្ឆិកា ច្រកទ្វាព្រំដែន Rafah
ត្រូវបាន បើកក្នុងអំឡុងពេល ៤ ម៉ោង។ ការបើកច្រកទ្វាពំ្រដែនជាបណ្តោះគឺ
សំដៅបំរើឲ្យការ ធ្វើដំណើរទៅវិញទៅមក។ តាម អ.ស.ប. បានឲ្យដឹងថា៖ ជន
ប៉ាឡេស្ទីនចំនួន ៣៥០០ នាក់ ត្រូវបានជាប់គាំងនៅអេហ្ស៊ីបតាំងពីពេលច្រក
ទ្វាព្រំដែន Rafah ត្រូវបិទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ