អេហ្ស៊ីបបង្កើតតំបន់ពាក់កណ្ដាលតាមបណ្ដោយខ្សែព្រំដែនជាមួយតំបន់ Gaza


អេហ្ស៊ីបបង្កើតតំបន់ពាក់កណ្ដាលតាមបណ្ដោយខ្សែព្រំដែនជាមួយតំបន់ Gaza - ảnh 1
អេហ្ស៊ីបបង្កើតតំបន់ពាក់កណ្ដាលតាមបណ្ដោយខ្សែព្រំដែនជាមួយតំបន់ Gaza (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩​ តុលា អេហ្ស៊ីបបានចាប់ផ្តើមបង្កើតតំបន់ពាក់កណ្ដាល ដែលមានប្រវែងចំនួន ១០ គីឡូម៉ែត្រ ទទឹងចំនួន ៥ រយម៉ែត្រ តាមបណ្តោយខ្សែ ព្រំដែនជាមួយតំបន់ Gaza សំដៅទប់ស្កាត់ការលុកលុយចូលរបស់កំលាំងពួកឧទ្ទាម និងសកម្មភាពជួញដូរអាវុធខុសច្បាប់។ ផែនការនេះត្រូវបានអនុវត្តក្រោយរយៈ
ពេល ១ សប្តាហ៍ ការវាយប្រហារអត្តឃាតដោយគ្រាប់បែកបានកើតមានឡើងនៅ
ឧបទ្វីប Sinai ដែលធ្វើឲ្យទាហានចំនួន ៣០ នាក់ត្រូវស្លាប់ នាថ្ងៃទី ២៤ តុលា កន្លង
មក។ តាមមន្ត្រី ជាន់ខ្ពស់មួយរូបនៅភាគខាងជើងឧបទ្វីប Sinai បានឲ្យដឹងថា៖
ការបង្កើតតំបន់ពាក់កណ្ដាលជាមួយតំបន់ដែនដីរបស់ប៉ាឡេស្ទីនមានអត្ថន័យ
ស្លាប់រស់ចំពោះសន្តិសុខនិងស្ថិរភាពរបស់ប្រទេសជាតិ។ កងទ័ពអេហ្ស៊ីបក៏បាន
ខំប្រឹងប្រែងបំផ្លាញចោលបណ្ដា ខ្សែផ្លូវក្រោមដីដែលតភ្ជាប់ជាមួយតំបន់ Gaza ដោយសារការព្រួយបារម្មហ៍បណ្ដាខ្សែផ្លូវក្រោមដីនេះត្រូវបានប្រើប្រាស់ក្នុង
សកម្មភាពដឹកជញ្ជូនអាវុធខុសច្បាប់។ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា៖ ការបង្កើតតំបន់ពាក់កណ្ដាលនេះបានកូសសម្គាល់ការផ្លាស់ប្តូរក្នុងយុទ្ធសាស្ត្រ
របស់អេហ្ស៊ីបក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរករនិងកាត់បន្ថយការខូចខាត
ដល់ជនស៊ីវិល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ