អាឡឺម៉ង់បានចំណាយថវិកាធំជាងគេសម្រាប់បញ្ហាធ្វើចំណាកស្រុកក្នុងឆ្នាំ ២០១៨

(VOVWORLD) - នាថ្ងៃទី ២០ ខែឧសភា រដ្ឋាភិបាលអាល្លឺម៉ង់បានឲ្យដឹងថានាឆ្នាំ ២០១៨ ប្រទេសនេះបានចំណាយថវិកាចំនួន ២៣ ពាន់លានអឺរ៉ូ ស្មើនឹង ២៥,៦ ពាន់លានដុល្លារអាមេរិក ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើសមាហរណកម្មជនភៀសខ្លួនជាង ១ លាននាក់នៅក្នុងស្រុក ព្រមទាំងដោះស្រាយបញ្ហាជាមូលហេតុនៃបញ្ហាធ្វើចំណាកស្រុកផងដែរ។
អាឡឺម៉ង់បានចំណាយថវិកាធំជាងគេសម្រាប់បញ្ហាធ្វើចំណាកស្រុកក្នុងឆ្នាំ ២០១៨ - ảnh 1 អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel

រាល់ទិន្នន័យដែលបានប្រកាសដោយក្រសួងហិរញ្ញវត្ថុអាឡឺម៉ង់បានបង្ហាញថាការចំណាយថវិកាធំជាងគេនេះបានកើនឡើងជិត ១១% បើធៀបនឹងការចំណាយ ទឹកប្រាក់ចំនួន ២០,៨ ពាន់លានអឺរ៉ូ នាឆ្នាំទៅមិញ។ ក្នុងនោះរដ្ឋាភិបាលអាល្លឺម៉ង់បានផ្តល់ចំណាយទឹកប្រាក់ចំនួន៧,៩ ពាន់លានអឺរ៉ូ (កើនឡើងប្រមាណ១៦%) សម្រាប់វិធានការរាំងស្កាត់លំហូរជនចំណាកស្រុកទៅចូលក្នុងសហភាពអឺរ៉ុប (EU) ក៏ដូចជាស្វែងរកវិធីកែលម្អជីវភាពរស់នៅរបស់ជនចំណាកស្រុកទាំងនេះនៅប្រទេសរបស់ពួកគេផងដែរ។ គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រីរបស់ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel គ្រោងនឹងពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋាភិបាលស្តីពីការចំណាយនិងការធ្វើសមាហរណកម្មនៅថ្ងៃទី ២២ ខែឧសភាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ