ឥណ្ឌូនេស៊ីបើកយុទ្ធនាការស្វែងរក និងជួយសង្រោះយន្តហោះធ្លាក់

(VOVWORLD) -នាថ្ងៃទី ២៩ ខែតុលា ឥណ្ឌូនេស៊ីបានបើកយុទ្ធនាការស្វែងរក និងជួយសង្រោះ យន្តហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានធ្លាក់ចូលសមុទ្រនាថ្ងៃដដែល។ 
ឥណ្ឌូនេស៊ីបើកយុទ្ធនាការស្វែងរក និងជួយសង្រោះយន្តហោះធ្លាក់ - ảnh 1កំទេចរបស់យន្តហោះBoeing 737 MAX 8  (Special/TTXVN 

ថ្លែងនៅក្នុងសន្និសីទកាសែត លោក Muhamad Syaugi ថ្នាក់ដឹកនាំទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិឥណ្ឌូនេស៊ីបានឲ្យដឹងថាយន្ដហោះនេះបានធ្លាក់ចូលក្នុងឈូងសមុទ្រ Jarawang ភាគខាងលិចខេត្ត Java។ លោក Muhammad Syaugi បានបញ្ជាក់ថាបានរកឃើញនូវកំទេចរបស់យន្តហោះនេះនៅលើផ្ទៃសមុទ្រ។យន្តហោះ Boeing 737 MAX 8 មានជើងហោះហើរ JT-610 ដែលដឹកមនុស្សចំនួន ១៨៨ នាក់ បាន ហោះចេញពីរដ្ឋធានីហ្សាកាតានាវេលាម៉ោង ៦ និង ២០ នាទី ថ្ងៃទី ២៩ ខែតុលា (តាមម៉ោងតំបន់) ហើយក៏បានបាត់ការទាក់ទងនាវេលាម៉ោង ៦ នឹង ៣៣ នាទីនាថ្ងៃដដែល។ តាមផែនការយន្តហោះនេះ នឹងទៅដល់ Pangkal Pinang នាវេលាម៉ោង ៧ និង ២០ នាទី។ រាល់ការខិតខំប្រឹងប្រែងដើម្បីស្វែងរកជនរងគ្រោះ កំពុងបានអនុវត្តន៍យ៉ាងមមាញឹកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ