ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបនាយកប្រតិបត្តិវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តអន្តរជាតិអាស៊ី

(VOVWORLD) -នារសៀលថ្ងៃទី ៩ ខែឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារប្រទេសវៀតណាម បានទទួលជួបជាមួយនាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តអន្តរជាតិតំបន់អាស៊ីនៅប្រទេសសិង្ហបុរី លោក Tim Huxley ។
 ឧត្តមសេនីយ៍ឯក  Nguyen Chi Vinh ទទួលជួបនាយកប្រតិបត្តិវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តអន្តរជាតិអាស៊ី - ảnh 1

ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh ទទួលជួបជាមួយនាយកប្រតិបត្តិនៃ វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តអន្តរជាតិតំបន់អាស៊ី

ក្នុងជំនួបនេះ លោក Tim Huxley បានជូនដំនឹងដល់ លោក Nguyen Chi Vinh អំពីខ្លឹមសារ កម្មវិធី និងប្រធានបទមួយចំនួន នៅកចិ្ចសន្ទនា Shangri-La  2018 នោះហើយលោកបានថ្លែងអរគុណនិងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ វៀតណាមក្នុងការគាំទ្រវេទិកានេះ ដើម្បីរួមចំណែកធ្វើឲ្យកិច្ចសន្ទនាទាំងលាយ ប្រកបដោយជោគជ័យ។ ម្យ៉ាងទៀត លោកក៏សង្ឃឹមថាវៀតណាមនឹងបន្តបញ្ជូន គណៈប្រតិភូយោធាជាន់ខ្ពស់អញ្ជើញមកចូលរួមនិងមានការថ្លែងសុន្ទរកថានៅ ក្នុងវេទិកាផងដែរ។

រីឯខ្លួនវិញ លោក Nguyen Chi Vinh បានអះអាងថា វៀតណាមជានិច្ចកាល គាំទ្រនិងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសន្ទនានេះ ព្រមទាំងវាយតំលៃខ្ពស់ ចំពោះតួនាទីរបស់កិច្ចសន្ទនា Shangri-La ក៏ដូចជា ប្រធានបទនានាដែលនឹង ពិភាក្សាគ្នានៅក្នុងកិច្ចសន្ទនា Shangri - La 2018 ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ