ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅបំពេញទស្សនកិច្ចនៅអាមេរិក។

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅបំពេញទស្សនកិច្ចនៅអាមេរិក។ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (vovgiaothong.vn)



        VOV-ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានដឹកនាំ​គណៈប្រតិភូរដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅអាមេរិក
ចាប់ពីថ្ងៃទី២១ដល់៣០សីហា។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មានការជួបសន្ទនាទ្វេភាគីជាមួយមជ្ឈដ្ឋាន
អ្នក​នយោបាយអាមេរិក ជួបធ្វើការជាមួយការិយាល័យសម្របសម្រួលបង្កា
ប្រឆាំង AIDS ទូទាំងពិភពលោកជាដើម។ ក៏ក្នុងដំណើរទស្សនកិច្ចលើកនេះដែរ
ឧបនាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc ចូលរួមកម្មវិធីថ្នាក់ដឹកនាំគ្រប់គ្រងជាន់ខ្ពស់
វៀត​ណាម​នៅ​មហាវិទ្យាល័យ Havard ជាមួយប្រធានបទមានប្រយោជន៍ជាច្រើន។​ ដំណើរបំពេញទស្សនកិច្ចការងារនៅអាមេរិករបស់ឧបនាយករដ្ឋមន្ត្រី Nguyen Xuan
Phuc គឺសំដៅបង្កើនថែមទៀតការយល់ដឹងទំនុកទុកចិត្តនិងកិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យរវាងវៀតណាមនិងអាមេរិក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ