ឧបនាយករដ្ឋមន្ត្រី Pham Binh Minh៖កសាងខ្សែផ្លូវព្រំដែនសន្តិភាពមិត្តភាពជាមួយកម្ពុជា


ឧបនាយករដ្ឋមន្ត្រី Pham Binh Minh៖កសាងខ្សែផ្លូវព្រំដែនសន្តិភាពមិត្តភាពជាមួយកម្ពុជា - ảnh 1
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh៖កសាងខ្សែផ្លូវព្រំដែនសន្តិភាពមិត្តភាពជាមួយកម្ពុជា (phambinhminh.net)

        Vovworld-នារសៀលថ្ងៃទី៨មិនា បន្ទាប់ពីដំណើរទស្សនានិងពិនិត្យព្រំដែន​នៅ
​ប៉ុស៌ការពារព្រំដែន Bu Prang ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស​វៀតណាម
​លោក Pham Binh Minh រួមជាមួយក្រុមការងាររដ្ឋាភិបាលបានជួប​ធ្វើ​ការជាមួយ​ថ្នាក់
​ដឹកនាំខេត្ត Dac Nong អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កិច្ចការ​បរទេសនិងបោះ
​បង្គោល​ខ័ណ្ឌសីមាព្រំដែន។ ថ្លែងមតិនៅទីនេះលោកឧបនាយក​រដ្ឋមន្ត្រី Pham Binh
Minh បាន​សង្កត់ធ្ងន់ថា៖

        “នាពេលកន្លងមក យើងបានសំរេចបោះបង្គោលព្រំដែនមួយចំនួននិងការព្រម
ព្រៀងជាមួយកម្ពុជាប៉ុន្តែនៅសល់កន្លែងចំនួន៧ក្នុងនោះមានបង្គោល​ព្រំដែន​នៅ Bu
Prang ពុំទាន់បានបោះនៅឡើយ។ ​យើងបានសមរេចការបោះបង្គោលខ័ណ្ឌសីមា
ព្រំដែនរួច​រាល់ជាមួយចិនឡាវ​និងខ្សែព្រំដែនលើដីគោកទាំងអស់កំពុងបានគ្រប់គ្រង
ក្នុងសន្តិភាព រីឯជាមួយកម្ពុជា​យើងនឹងមានខ្សែផ្លូវព្រំដែនលើដីគោកសន្តិភាព​មិត្តភាព
ទាំងស្រុងបំរើឲ្យគោលដៅ​ការពារអធិបតេយ្យភាពសន្តិសុខព្រំដែន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ