ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមកម្មវិធីទេសចរណ៍៖ឆ្លងកាត់បណ្ដាតំបន់កេរ្តិ៍ដំណែល Viet Bac

ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមកម្មវិធីទេសចរណ៍៖ឆ្លងកាត់បណ្ដាតំបន់កេរ្តិ៍ដំណែល Viet Bac - ảnh 1
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមកម្មវិធីទេសចរណ៍៖ឆ្លងកាត់បណ្ដាតំបន់កេរ្តិ៍ដំណែល Viet Bac

          (VOV)_នាយប់ថ្ងៃទី៩ កញ្ញា នៅទីក្រុងTuyen Quang (ខេត្ត Tuyen Quang ) កម្ម
វិធីអភិវឌ្ឍន៍ទេសចរណ៍ ៖ឆ្លងកាត់តំបន់កេរ្ត័ដំណែល Viet Bac និងពិធីបុណ្យ​ ​Thanh
Tuyen ឆ្នាំ២០១៦ ត្រូវបានប្រារព្វឡើង ដោយមានការចូលរួមរបស់​ឧបនាយក​រដ្ឋមន្ត្រី 
លោក Vu Duc Dam ។​ដោយប្រធានបទ៖​ពណ៌ចម្រុះ​ឆើយឆាយ Viet Bac កម្មវិធីនេះ
បានប្រមូលផ្តុំសិល្បករចំនួន​ជាង៧០០នាក់​ ចូលរួម។​ ថ្លែងមតិនៅទីនេះ ឧបនាយក
រដ្ឋមន្ត្រី លោក Vu Duc Dam បានវាយ​តំលៃខ្ពស់ចំពោះការតភ្ជាប់អភិវឌ្ឍន៍ទេសចរណ៍
របស់ខេត្ត​ Viet Bac ចំនួន៦​ ។​លោកក៏បានអះអាងថា៖កម្មវិធីសហប្រតិបត្តិការអភិ
វឌ្ឍន៍ទេសចរណ៍នេះទទួលបានលទ្ធផលវិជ្ជមានជាច្រើន ។   កម្មវិធីអភិវឌ្ឍន៍ទេសចរណ៍
 ៖ឆ្លងកាត់តំបន់​កេរ្ត័ដំណែល Viet Bac និងពិធីបុណ្យ Thanh Tuyen ឆ្នាំ២០១៦ នឹង​អូស
បន្លាយ​ដល់ថ្ងៃទី១២កញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ