ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីស្រីលង្កា

(VOVWORLD) -នាថ្ងៃទី ២៧ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី ស្រីលង្កាលោក Ranil Wickremesinghe ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម និងធ្វើជាសហអធីបតីសន្និសីទមហាសមុទ្រឥណ្ឌា (IOC) ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ សីហា។ 
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីស្រីលង្កា - ảnh 1 ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់របស់ បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពរៀបចំសម័យប្រជុំនៃគណកម្មការចម្រុះលើកទី ៤ រវាងប្រទេសទាំងពីរនាឆ្នាំ២០១៩ និងចុះហត្ថលេខាលើអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យនេសាទដំណាក់កាល ៣ ឆ្នាំខាងមុខឲ្យបានឆាប់ៗ ផ្ដល់អាទិភាព និងបង្កភាពងាយស្រួលបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលដូចជា អប់រំបណ្តុះបណ្តាល ទូរគមនាគមន៍ ព័ត៌មាន បច្ចេកទេសឌីជីថល ប្រេង ឧស្ម័ន ការតភ្ជាប់អាកាសចរណ៍នាវាចរណ៍ជាដើម។

នាយករដ្ឋមន្ត្រី Ranil Wickremesinghe បានអះអាងថានឹងបន្តរួមសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមនៅវេទិការក្នុងតំបន់និងអន្តរជាតិ ជាពិសេសគឺនៅអង្គការសហប្រជាជាតិនិងចលនាមិនចូលបក្សសម្ព័ន្ធ។

វីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលគោរព និងមាន បំណងចង់អភិវឌ្ឍន៍ថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយ ស្រីលង្កា ហើយស្នើឲ្យ ស្រីលង្កាមានសម្លេងគាំទ្រថែមទៀតក្នុងបញ្ហាសមុទ្រខាងកើត ជាក់ស្ដែងគឺគាំទ្រគោលជំហររបស់វៀតណាម និងអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ