ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Pham Binh Minh ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន

(VOVWORLD) -ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីរៀបចំប្រកបដោយជោគជ័យរាល់សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងនាឆ្នាំ ២០១៨។
ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Pham Binh Minh ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន  - ảnh 1ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono 

ក្នុងឱកាសអមដំណើរប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទៅបំពេញដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅជប៉ុននោះ នាថ្ងៃទី ៣០ ឧសភា នៅទីស្ដីការក្រសួងការបរទេសជប៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីរៀបចំប្រកបដោយជោគជ័យរាល់សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងនាឆ្នាំ ២០១៨។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហការនៅក្នុងវេទិកា នៃអង្គការសហប្រជាជាតិ APEC និងសន្និសីទអាស៊ាននានា។ រីឯខ្លួនវិញ លោក Taro Kono បានវាយតំលៃខ្ពស់ចំពោះការរៀបចំប្រកបដោយជោគជ័យឆ្នាំ APEC២០១៧ ហើយថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធិ និងសកម្មរបស់វៀតណាមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរបាស៊ីហ្វិក (CPTPP)។ រីឯខ្លួនវិញ លោក Pham Binh Minh បានអះអាងថា៖នឹងសហការយ៉ាងជិតស្និទ្ធជាមួយជប៉ុន ក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - ជប៉ុន (២០១៨ - ២០២១ ) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុនប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ