ឧបនាយករដ្ឋមន្ត្រីកម្ពុជាអំពាវនាវឲ្យ CNRP ចូលរួមរដ្ឋសភា

ឧបនាយករដ្ឋមន្ត្រីកម្ពុជាអំពាវនាវឲ្យ CNRP ចូលរួមរដ្ឋសភា - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៣១ មករា ថ្លែងមតិក្នុងជំនួបជាមួយរដ្ឋលេខាធិការទទួល បន្ទុកកិច្ចការបរទេសនិងប្លុកសម្បូរុងរឿងរួមរបស់អង់គ្លេស លោក Hugo Swire នៅ
រាជធានី ភ្នំ ពេញ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ
ណាំហុង បានអំពាវនាវឲ្យគណៈបក្សសង្គ្រោះជាតិ (CNRP) បញ្ឈប់រាល់ការធ្វើ
បាតុកម្មនិងចូលរួមរដ្ឋសភាប្រសិនបើគេចង់ពិភាក្សាអំពីកំណែទម្រង់ការបោះ​ឆ្នោត
ឬ ការរៀបចំការបោះឆ្នោតឡើងវិញ។ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឲ្យដឹង
ថា៖ តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា រដ្ឋសភាមិនអាចរំសាយបានឡើយមុនពេលបញ្ចប់
អាណត្តិ ៥ ឆ្នាំ។ សំណូមពររបស់ភាគីប្រឆាំងអំពីការរៀបចំបោះឆ្នោតឡើងវិញឬ
កំណែទម្រង់ការបោះឆ្នោតសុទ្ធតែត្រូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ដោយហេតុ
នេះ ភាគីទាំង ២ ត្រូវដំណើរការចរចារអំពីបញ្ហានេះនៅរដ្ឋសភា។ លោក ហោ ណាំហុង បានសង្កត់ធ្ងន់ថា៖ គណៈបក្សកាន់អំណាច CPP ជានិច្ចកាលរងចាំការចរចារជាមួយ
ភាគីប្រឆាំងអំពីបញ្ហាដែលភាគីទាំង ២ កំពុងខ្វែងគំនិត។រីឯខ្លួនវិញរដ្ឋលេខាធិការ
អង់គ្លេសបានឲ្យងដឹងថា៖គណៈបក្សទាំង២ត្រូវពិភក្សាដើម្បីស្វែងរកដំណោះស្រាយ
សន្តិវិធីសំរាប់ការខ្វែងគំនិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ