ឧបនាយករដ្ឋមន្ត្រីចូលរួមពិធីលើកដម្កើងសិស្សានុស្សិសជនជាតិភាគតិច។

ឧបនាយករដ្ឋមន្ត្រីចូលរួមពិធីលើកដម្កើងសិស្សានុស្សិសជនជាតិភាគតិច។ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (vietnamplus)

        Vovworld-នាព្រឹកថ្ងៃទី១៦វិច្ឆិកា គណៈកម្មាធិការជនជាតិបានសហការ​ជា
មួយ​ក្រសួងអប់រំ-បណ្ដុះបណ្ដាលរៀបចំពិធីលើកដម្កើងសិស្សានុស្សិសជនជាតិ​ភាគតិចទទួលបានរង្វាន់ខ្ពស់ក្នុងការប្រឡងជាតិនិងមានពិន្ទុខ្ពស់បំផុត។ ថ្លែង
មតិ​នៅ​ទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​លើក​
ច្បាស់ថា៖

        “ក្នុងប៉ុន្មានឆ្នាំកន្លងមក រដ្ឋបានវិនិយោគកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ​
សំរាប់​សកម្មភាពអប់រំបណ្ដុះបណ្ដាល ពិសេសគឺដំបន់ជនជាតិភាគតិចនិង​ដំបន់​
ព្រៃភ្នំ។ ចលនាប្រឡងប្រណាំងបង្រៀនល្អរៀនពូកែជានិច្ចកាលត្រូវបានយកចិត្ត​ទុកដាក់លើកទឹកចិត្ត។ បណ្ដាសិស្សានុស្សិសជាជនជាតិភាគតិចបានខំប្រឹងប្រែង​ឈានឡើងដណ្ដើមបានរង្វាន់ខ្ពស់ជាច្រើន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ