ឧបនាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនិងចូលរួមសន្និសីទអនាគតទ្វីបអាស៊ីលើកទី២១

ឧបនាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនិងចូលរួមសន្និសីទអនាគតទ្វីបអាស៊ីលើកទី២១ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនិងចូលរួមសន្និសីទអនាគតទ្វីបអាស៊ីលើកទី២១នៅជប៉ុន (VGP)

        Vovworld-ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Van Ninh បានទៅ​បំពេញ​
ទស្សនកិច្ចនៅកូរ៉េខាត្បូង បន្ទាប់នោះចូលរួមសន្និសីទអនាគតទ្វីបអាស៊ី​លើកទី
២១ដែលបានរៀបចំនៅប្រទេសជប៉ុន។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានទៅ
បំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ឧសភា។ ដំណើរ
ទស្សនកិច្ចលើកនេះសំដៅអះអាងបំណងជំរុញការអភិវឌ្ឍន៍លើគ្រប់​វិស័យនូវ
ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាមជាមួយកូរ៉េខាងត្បូង។

        នៅជប៉ុន នាថ្ងៃទី២១ឧសភា ឧបនាយករដ្ឋមន្ត្រី Vu Van Ninh នឹងចូលរួម​និងអាន
សន្ទរកថាសំខាន់នៅសន្និសីទអនាគតទ្វីបអាស៊ីលើកទី២១ដោយប្រធានបទ ទ្វីប
អាស៊ីពីក្រោយឆ្នាំ២០១៥៖ភារកិច្ចសំរាប់សន្តិភាពនិងសម្បូររុងរឿងយូរ​អង្វែង។ តាម
គំរោងក្នុងក្របខ័ណ្ឌសន្និសីទអនាគតទ្វីបអាស៊ី ឧបនាយករដ្ឋមន្ត្រី Vu Van Ninh នឹង
ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe៕

ប្រតិកម្មទៅវិញ

ផ្សេងៗ