ឧបនាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមពិធីមីទ្ទីងសប្ដាហ៍ចាក់វាក់សាំង

ឧបនាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមពិធីមីទ្ទីងសប្ដាហ៍ចាក់វាក់សាំង - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមពិធីមីទ្ទីងសប្ដាហ៍ចាក់វាក់សាំង (VOV)

        Vovworld-ពិធីមីទ្ទីងជួយជ្រោមជ្រែងសប្ដាហ៍ចាក់វាក់សាំង២០១៥​បាន​ប្រព្រឹត្ត
ទៅនាព្រឹកថ្ងៃទី២៤មេសានៅទីក្រុង Bac Giang ភាគខាងជើងវៀតណាមដោយ
ប្រធានបទ រួមដៃ​ចាក់វាក់សាំងការពារសហគមន៍។​ចូលរួមនិងថ្លែងមតិនៅពិធីមីទ្ទីង
នេះ ឧបនាយក​រដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានស្នើររដ្ឋអំណាចសមូហ
​ភាព​គ្រប់ជាន់ថ្នាក់សហការជាមួយផ្នែកសុខាភិបាលជំរុញការងារឃោសនា​ដើម្បី
​លើកកំពស់ការយល់ដឹងអំពីការចាក់វាក់សាំងបង្កាជំងឺ។ នៅពិធីបំផុស​សប្ដាហ៍​ចាក់
វាក់សាំងឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Nguyen Thi Kim Tien បានឲ្យ
ដឹងថា៖

        “ប្រសិនបើការចាក់វាក់សាំងមិនបានរក្សា កុមារមិនបានចាក់ថ្នាំគ្រប់គ្រាន់​និង
​ត្រូវកាលបរិច្ឆេតគឺគ្រោះអាសន្នរីករាលដាលអាសន្នរោគគឺធំធេងណាស់។​ សប្ដាហ៍
ចាក់វាក់សាំងជាការផ្ដើមគំនិតរបស់អង្គការសុខភាពពិភពលោក​ដើម្បីការពារជីវិត
ដោយវាក់សាំងតាមរយៈការចាក់វាក់សាំងបើកទូលាយ។ ព្រឹត្តិការណ៍នេះនៅវៀត
ណាមស្ថិតក្នុងបណ្ដាសកម្មភាពឃោសនាសំដៅលើក​កំពស់ការយល់ដឹងអំពីសារ
សំខាន់នៃការចាក់វាក់សាំង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ