ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh អញ្ជើញទទួលជួបជាមួយលេខានិងជាអភិបាលក្រុង Vientiane ប្រទេសឡាវ

(VOVWORLD) -  នៅព្រឹកថ្ងៃទី ១២ ខែតុលា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល វៀតណាម លោក Truong Hoa Binh បានទទួលជួបជាមួយ លេខា-អភិបាលក្រុង Vientiane ប្រទេសឡាវ លោក Sinlavong Khoutphaythoune។ ក្នុងជំនួបនេះ លោក Truong Hoa Binh បានអះអាងថាទំនាក់ទំនងពិសេស រវាងវៀតណាម និងឡាវគឺជាទំនាក់ទំនងមានតែមួយគ្មានពីរទេនៅលើពិភពលោក។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh អញ្ជើញទទួលជួបជាមួយលេខានិងជាអភិបាលក្រុង Vientiane ប្រទេសឡាវ - ảnh 1 ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល វៀតណាម លោក Truong Hoa Binh បានទទួលជួបជាមួយ អភិបាលក្រុង Vientiane ប្រទេសឡាវ លោក Sinlavong Khoutphaythoune។

លោក Truong Hoa Binh បានសម្តែងនូវក្តីសប្បាយរីករាយថា កិច្ចសហប្រតិ បត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ បានអភិវឌ្ឍន៍កាន់តែល្អប្រសើរ លើគ្រប់ជ្រុងជ្រោយ ក្នុងនោះមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយ និងទីក្រុង Vientiane ផងដែរ។ លោក Truong Hoa Binh ក៏បាន សង្ឃឹមថាបក្ស ភាគ និងអាជ្ញាធរនៃទីក្រុងទាំងពីរនឹងបន្តរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុង ការផ្លាស់ប្តូរ ព័ត៌មាន បទពិសោធន៍ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីកសាងនិង អភិវឌ្ឍន៍លើគ្រប់វិស័យផងដែរ។ ចំពោះលោក Sinlavong Khoutphaythoun វិញ លោកក៏មានគោលបំណងចង់ឲ្យរដ្ឋាភិបាលវៀតណាម ជួយគាំទ្រនិងបង្កលក្ខណៈងាយស្រួលបំផុតដើម្បីជំរុញថែមទៀតកិច្ចសហប្រតិបត្តិការរវាងទីក្រុង Vientiane និង ហាណូយក៏ដូចជាបណ្ដាតំបន់ផ្សេងៗ ទៀតរបស់វៀតណាមនៅគ្រប់វិស័យតាមរយៈនោះរួមចំណែកយ៉ាងសកម្មក្នុង លទ្ធផលនៃកិច្ចសហប្រតិបត្តិការរួមរវាងវៀតណាមនិងឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ