ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ជួបធ្វើការជាមួយអ្នកជំនាញ ការរបស់អង្គការពលកម្មអន្តរជាតិ

(VOVWORLD) - នាល្ងាចថ្ងៃទី៨ វិច្ចិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue ប្រធានគណៈកម្មការទទួលបន្ទុកការកែទម្រង់គោល នយោបាយស្ដីពីប្រាក់បៀវត្តន៍ធានារ៉ាប់រងសង្គមនិងផ្ដល់អាទិភាពចំពោះជនមានគុណូបការៈ បានជួបធ្វើការជាមួយក្រុមអ្នកជំនាញការរបស់អង្គការពលកម្មអន្តរ ជាតិ (ILO) នៅវៀតណាម។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ជួបធ្វើការជាមួយអ្នកជំនាញ ការរបស់អង្គការពលកម្មអន្តរជាតិ - ảnh 1 ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ក្នុងជំនួបធ្វើការនវ (រូបថត៖ TTXVN)


ជំនួបធ្វើការនេះគឺសំដៅផ្លាស់ប្ដូរបទពិសោធន៍អន្តរ ជាតិក្នុងវិស័យធានារ៉ាប់រងសង្គម ប្រាក់បៀវត្តន៍ និងដំបូន្មានមួយចំនួនចំពោះវៀត ណាមក្នុងដំណើរការកសាងនិងធ្វើសុក្រិតនូវគំរោងការណ៍កែទម្រង់ប្រាក់បៀវត្តន៍ ធានារ៉ាប់រងសង្គមនិងផ្ដល់អាទិភាពចំពោះជនមានគុណូបការៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ