ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ទទួលជួបនាយកធនាគារ Sumimoto Mitsui

(VOVWORLD) - នារសៀលថ្ងៃទី៥ មិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានទទួលជួបសន្ទនាជាមួយនាយកប្រតិបត្តិជាន់ខ្ពស់ ប្រធានទ្វីបអាស៊ីនៃធនាគារ Sumimoto Mitsui (SMBC) របស់ជប៉ុននិងនាយក ទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋាភិបាលនិងនីតិកម្មនៃក្រុមហ៊ុនធានារ៉ាប់រង់ Prudential។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ទទួលជួបនាយកធនាគារ Sumimoto Mitsui - ảnh 1ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ទទួលជួបនាយកទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋាភិបាលនិងនីតិកម្មនៃក្រុមហ៊ុន Prudential លោក Julian Adams (រូបថត៖ tapchicongsan.org.vn)


ទទួលជួបនាយកទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋាភិបាលនិងនីតិកម្មនៃក្រុមហ៊ុន Prudential លោក Julian Adams ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue អះអាងថា វៀតណាមនឹងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា អភិវឌ្ឍន៍សហគ្រាស អនុវត្តន៍គោលនយោបាយទាក់ទាញដើមទុនឲ្យសមស្របជាមួយនឹងបទដ្ឋានអន្តរជាតិ សំដៅបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសបរទេស ក្នុងនោះ មានសហគ្រាសអង់គ្លេសផង មកបណ្ដាក់ទុន ធ្វើអាជីវកម្មក្នុងរយៈពេលយូរអង្វែង។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ទទួលជួបនាយកធនាគារ Sumimoto Mitsui - ảnh 2លោក Vuong Dinh Hue ទទួលជួបនាយកប្រតិបត្តិជាន់ខ្ពស់ ប្រធានទ្វីបអាស៊ីនៃធនាគារ Sumimoto Mitsui (SMBC) របស់ជប៉ុន លោក Shosuke Mori 

        ទទួលជួបនាយកប្រតិបត្តិជាន់ខ្ពស់ ប្រធានទ្វីបអាស៊ីនៃធនាគារ Sumimoto Mitsui (SMBC) របស់ជប៉ុន លោក Shosuke Mori ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានសម្ដែងគោលបំណងថា SMBC ជាមួយតួនាទីជាភាគទុនិកយុទ្ធសាស្ត្របរទេសនោះ នឹងចូលរួមយ៉ាងសកម្មថែមទៀតក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវ Eximbank របស់វៀតណាម។ រីឯខ្លួនវិញ លោក Shosuke Mori បានសន្យានឹងបង្កើនកិច្ចសហប្រតិបតិ្តការនិងវិនិយោគដ៏យូរអង្វែងនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ