ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បញ្ចប់ប្រកបដោយ ជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅឈីលី

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឈីលី នាថ្ងៃទី៥ កក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទៅ ទស្សនានិងដាក់កម្រងផ្កានៅសួនឧទ្យានហូជីមិញនៅរដ្ឋធានី Santiago de Chile ទៅជួបសម្ដែងការគួរសមប្រធានព្រឹទ្ធសភាឈីលីលោក Carlos Montes Cisternas និងជួបសន្ទនាក្រុមសមាជិកសភាមិត្តភាពឈីលី វៀតណាម ទៀតផង។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បញ្ចប់ប្រកបដោយ ជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅឈីលី - ảnh 1ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ធ្វើជាសក្ខីភាពពិធីចុះហត្ថលេខាលើកំណត់ហេតុនៃសម័យប្រជុំលើកទី៣ក្រុមប្រឹក្សាពាណិជ្ជកម្មសេរីវៀតណាម ឈីលី (រូបថត៖ VGP) 

នាថ្ងៃដដែល លោក Vuong Dinh Hue ក៏ចូលរួមវេទិកាពាណិជ្ជកម្ម វិនិយោគ វៀតណាម ឈីលី ហើយធ្វើជាសក្ខីភាពពិធីចុះហត្ថលេខាលើកំណត់ ហាតុនៃសម័យប្រជុំលើកទី៣ក្រុមប្រឹក្សាពាណិជ្ជកម្មសេរីវៀតណាមឈីលី។

        ក្នុងពិធីដាក់កម្រងផ្កានៅសួនឧទ្យានហូជីមិញ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានថ្លែងអំណរគុណជូនចំពោះប្រជាជនឈីលីដែលបាន ថែរក្សាសួនឧទ្យានហូជីមិញដូចជានិមិត្តរូបមួយនៃចំណងសាមគ្គីភាព មិត្តភាព ពិសេសរវាងប្រជាជននៃប្រទេសទាំងពីរ។

        ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាឈីលីនិងក្រុមសមាជិកសភាមិត្តភាព ឈីលី វៀតណាម នៅសភាជាន់ទាបឈីលី  លោក Vuong Dinh Hue មានគោល បំណងថា ស្ថាប័ននីតិបញ្ញាត្តិនៃប្រទេសទាំងពីរបន្តបង្កើនការផ្លាស់ប្ដូរគណៈ ប្រតិភូទៅបំពេញទស្សនកិច្ចគ្នាទៅវិញទៅមក សហការចែករំលែកបទពិសោធន៍ ក្នុងការកសាងច្បាប់និងជំរុញការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ ផងដែរ។

        ថ្លែងមតិនៅវេទិកាពាណិជ្ជកម្ម វិនិយោគ វៀតណាម ឈីលី ឧបនាយក រដ្ឋមន្ត្រីលោក Vuong Dinh Hue ចាត់ទុកថា រដ្ឋាភិបាលវៀតណាមស្វាគមន៍និង បង្កភាពងាយស្រួលសំរាប់សហគ្រាសនៃភាគីទាំងពីរក្នុងការរិះរកឱកាស ពិសេស គឺឱកាសពីកិច្ចព្រមព្រៀង CPTPP ដែលកំពុងត្រូវបានរដ្ឋសភានៃប្រទេសទាំងពីរ ពិចារណាអនុម័ត ដើម្បីជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក តាមនោះតភ្ជាប់ទីផ្សារអាស៊ាន ជាមួយទីផ្សារអាមេរិកឡាទីន។

        នារសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានធ្វើ ជាសក្ខីភាពពិធីចុះហត្ថលេខាលើកំណត់ហេតុនៃសម័យប្រជុំលើកទី៣ក្រុមប្រឹក្សា ពាណិជ្ជកម្មសេរីវៀតណាម ឈីលី ហើយបញ្ចប់ប្រកបដោយជោគជ័យដំណើរ ទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឈីលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ