ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីជួបពិភាគ្សាការងារជាមួយគណៈដឹកនាំនៃមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ូស្គូ

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីជួបពិភាគ្សាការងារជាមួយគណៈដឹកនាំនៃមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ូស្គូ - ảnh 1
លោក Nguyen Thanh Sonជួបពិភាគ្សាការងារជាមួយ
គណៈដឹកនាំរបស់មជ្ឈមណ្ឌលនៃមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ូស្គូ


(VOVworld)-នាថ្ងៃទី២៥កុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក
Nguyen Thanh Son បានអញ្ជើញទៅទស្សនកិច្ចមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ូស្គូ និងជួបពិភាគ្សាការងារជាមួយគណៈដឹកនាំរបស់មជ្ឈមណ្ឌលផងដែរ។​ក្នុងជំនួប
នេះ អគ្គនាយកមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ូស្គូលោក Omar Murtuzaliev បានជូន ដំណឹងអំពីស្ថានភាពសកម្មភាពរបស់មជ្ឈមណ្ឌល។​លោក Murtuzaliev ក៏បាន ផ្លាស់ប្តូរមតិអំពីប្រៀបខ្លាំងរបស់វៀតណាមក្នុងការផលិតមុខទំនិញឧស្សាហកម្ម
ស្រាល និងមានបំណងទទួលបានការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បី បើកចេញតំបន់សហប្រតិបត្តិការល្អនាពេលអនាគត។រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត
Nguyen Thanh Son បានឲ្យដឹងថា៖

“យើងខ្ញុំតែងដាស់តឿនគ្នាថាត្រូវធ្វើការដោយឈរលើស្មារតីមិត្តភាព ។​ដំបូង​បង្អស់គឺត្រូវរួមចំណែកអភិវឌ្ឍន៍ប្រទេសរុស្ស៊ី។​ខ្ញុំមកទស្សនកិច្ចនៅទីនេះ ជាលើក
ទី២និងឃើញថា លក្ខណៈធ្វើការគឺស្អាតនិងទំនើបណាស់។ខ្ញុំជឿជាក់ថា មជ្ឈ
មណ្ឌលនេះនឹងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា រួមចំណែកចូលក្នុងការអភិវឌ្ឍ ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ