ឱកាសវិនិយោគដ៏ទាក់ទាញជាច្រើន ដែលកំពុងទន្តឹងរង់ចាំសហគ្រាសវៀតណាមនៅ Irkutsk របស់រុស្ស៊ី

(VOVWORLD) -សំដៅជំរុញការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋានរបស់រុស្ស៊ី និងវៀតណាម នាថ្ងៃទី ១៧ មេសា នៅទីស្ដីការស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី ឯកអគ្គរដ្ឋទូតវៀតណាម លោក Ngo Duc Manh បានជួបធ្វើការជាមួយលោក Sergey Levchenko អភិបាលខេត្ត Irkutsk ។ 
ឱកាសវិនិយោគដ៏ទាក់ទាញជាច្រើន ដែលកំពុងទន្តឹងរង់ចាំសហគ្រាសវៀតណាមនៅ Irkutsk របស់រុស្ស៊ី - ảnh 1 ឱកាសវិនិយោគដ៏ទាក់ទាញជាច្រើន
ដែលកំពុងទន្តឹងរង់ចាំសហគ្រាសវៀតណាមនៅ Irkutsk របស់រុស្ស៊ី

នៅទីនេះ លោក Levchenko បានសម្ដែងក្ដីសប្បាយរីករាយ ខណៈដែលមាននិស្សិតវៀតណាមកាន់តែច្រើនបានមកសិក្សារៀនសូត្រនៅតាមបណ្ដាមហាវិទ្យាល័យនៅខេត្ត Irkutsk។ លោកបានសន្យាថា៖ នឹងខិតខំប្រឹងប្រែងបង្កលក្ខណៈងាយស្រួលសម្រាប់និស្សិតវៀតណាម។ លោករូបនេះបានឲ្យដឹងថា៖ ខេត្ត Irkutsk និងខេត្ត Quang Ninh របស់វៀតណាម បានត្រៀមរៀបចំ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើគ្រប់វិស័យ។លោក Levchenko បានស្នើឲ្យភាគីទាំងពីរ គប្បីបង្កើនជំនួបប្រាស្រ័យដើម្បីដោះស្រាយរាល់ការលំបាក ហើយនាំមុខទំនិញដែលមានប្រៀបខ្លាំងរបស់វៀតណាមទៅកាន់ខេត្ត Irkutsk ផងដែរ។

វីឯខ្លួនវិញ លោក Ngo Duc Manh បានសង្ត់ធ្ងន់ថា ភារកិច្ចអាទិភាពមួយរបស់ថ្នាក់ដឹកនាំស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី គឺជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ។ លោកបានសន្យាថា៖ នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តធ្វើជាស្ពានតភ្ជាប់រវាងសហគ្រាសនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ