ការប៉ុនប៉ងរបស់វ៉ាស៊ីនតោនខណៈដែលចាកចេញពីសន្ធិសញ្ញា​កម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម

(VOVWORLD) -ក្រោយរយៈពេលជាង 3 ទសវត្សបង្កើតមក សន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម  (INF) រវាងរុស្ស៊ីនិងអាមេរិកកំពុងប្រឈមនឹងគ្រោះអាសន្នដួលរលំ ខណៈដែលនាថ្ងៃទី ២០ ខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសជាឯកតោភាគីថា នឹងដកខ្លួនចេញពីឯកសារនេះ។ ទោះបីជាសាធារណៈមតិអន្តរជាតិ កំពុងមានក្ដីព្រួយបារម្ភអំពីគ្រោះអាសន្នប្រឈមមុខដាក់គ្នាជាយុទ្ធសាស្ត្ររវាងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ ដូច ដែលធ្លាប់កើតឡើងនា ឆ្នាំ១៩៧០ នៃទសវត្សរ៍មុននោះ លោក Donald Trump នៅតែសម្រចចិត្តដូច្នេះ ដោយសារការប៉ុនប៉ងរបស់អាមេរិក។
ការប៉ុនប៉ងរបស់វ៉ាស៊ីនតោនខណៈដែលចាកចេញពីសន្ធិសញ្ញា​កម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម - ảnh 1អតីតថ្នាក់ដឹកនាំសូវៀតលោក Mikhail Gorbache និងអតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan បានចុះហត្ថលេខាលើ INF (រូបថត: Reuters) 

សូវៀតនិងអាមេរិកបានចុះហត្ថលេខាងលើសន្ធិសញ្ញា INF នាឆ្នាំ១៩៨៧ ដោយហាមប្រាមភាគីទាំងពីរមានមីស៊ីលផ្លោងដែលមានមូលដ្ឋានលើដី និងមីស៊ីល ដែលមានសុពលភាពធ្វើសកម្មភាពពី ៥០០ ដល់ ៥៥០០ គីឡូម៉ែត្រ ដោយសារអាចវាយប្រហារនុយគ្លេអ៊ឺរទៅវិញទៅមក។ អាចនិយាយបានថា នេះគឺជាឧបករណ៍គ្រប់គ្រងអាវុធនុយក្លេអ៊ែរ សំដៅរាំងខ្ទប់ការរត់ប្រណាំងប្រដាប់អាវុធនាសម័យសង្គ្រាមត្រជាក់។

ការប៉ុនប៉ងរបស់វ៉ាស៊ីនតោន

ការដកខ្លួនចេញពី INF របស់សេតវិមានត្រូវបានរំពឹងទុកតាំងពីមុន  សូម្បីតែ INF បានប្រឈមនឹងគ្រោះអាសន្នដួលរលំក្នុងអំឡុងពេល មួយទសវត្សរ៍កន្លងទៅ។ មូលហេតុជាផ្លូវការ ដែលភាគីអាមេរិកលើកឡើងគឺ រុស្ស៊ីបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាដ៏សំខាន់នេះ។ នេះមិនមែនជាមូលហេតុថ្មីឡើយ ដោយសាររដ្ឋអំណាចមុនរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama បានចោទប្រកាន់ម្តងហើយម្តងទៀតថារុស្ស៊ីបានបំពានលើបណ្ដាមាត្រានៃសន្ធិសញ្ញនេះ។

ទោះជាយ៉ាងណាក៏ដោយ តាមអ្នកវិភាគមួយចំនួនបានឲ្យដឹងថា ការប្រឆាំងជំទាស់ចំពោះរាល់ការព្រមព្រៀងអន្តរជាតិរបស់រដ្ឋអំណាចលោក Trump គឺជាហេតុផល ដែលនាំមកនូវសេចក្ដីសម្រេចរបស់លោក Trump។ ប្រសិនបើ អាមេរិកដាកខ្លួនចេញពី INF ពិតប្រាកដនោះ ប្រទេសនេះអាចនឹងអនុវត្តន៍កំណែ កែប្រែមីស៊ីល Tomahawk ដើម្បីបាញ់បង្ហោះចេញពីដី។

កត្តាមួយទៀតដែលត្រូវលើកឡើង គឺប្រទេសចិន។ ចាប់តាំងពីឆ្នាំ ១៩៨៧ មក កងទ័ពចិនបានឆ្លងកាត់ដំណើរការធ្វើទំនើបភាវូបនីយកម្មដ៏ខ្លាំងក្លា នៅពេលបោះទុនវិនិយោគ អភិវឌ្ឍន៍អាវុធថ្មី។ វិស័យដែលបានវិនិយោគ ច្រើនបំផុតគឺអភិវឌ្ឍន៍មីស៊ីល។ តាមព្រឹទ្ធសមាជិកនៃ គណបក្សសាធារណរដ្ឋលោក Tom Cotton ថា ចិនគឺជាមូលហេតុមួយ ដែលធ្វើឲ្យរដ្ឋអំណាចអាមេរិកពិចារណាក្នុងការដកខ្លួនចេញពីការព្រមព្រៀងជាមួយរុស្ស៊ី។

លទ្ធភាពមួយទៀតក្នុងការដកខ្លួនចេញពី INF របស់ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានធ្វើឡើង ក្នុងបរិបទដែលទីប្រឹក្សាសន្តិសុខជាតិអាមេរិ កលោក John Bolton កំពូលបំពេញទស្សនកិច្ចនៅ ម៉ូស្គូ។ ដូច្នេះ អាចនិយាយថា នេះគឺជា "កូនអុក" របស់លោក Trump ដែលចាប់បង្ខំឲ្យម៉ូស្គូត្រូវធ្វើការប្តេជ្ញាចិត្ត មិនបំពានលើសន្ធិសញ្ញា INF យ៉ាងខ្លាំងក្លា មុនពេលជំនួបកំពូលរវាងលោកនិងសមភាគីរុស្ស៊ីលោក Vladimir Putin។

ការបោះជំហានទៅមុខជាអ្វី

ទោះបីជា អាមេរិកប៉ុនប៉ងធ្វើអ្វីៗ ក្រោយពីការប្រកាសដកខ្លួនចេញពី INF ក៏ដោយ ក៏សាធារណមតិអន្តរជាតិនៅតែមានក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបោះជំហានថ្មីរបស់វ៉ាស៊ីនតោន។ សហគមន៍អន្តរជាតិបានចាត់ទុកថា អាមេរិកនិងរូស្ស៊ីគប្បីបន្តការសន្ទនាដែលមានចរិតលក្ខណៈស្ថាបនា ដើម្បីរក្សាសន្ធិសញ្ញានេះ។

ទោះយ៉ាងណាក៏ដោយ ក្រោយពីសេចក្ដីប្រកាសដកខ្លួនចេញពី INF នោះ ប្រការគួរឲ្យព្រួយបារម្ភផ្សេងទៀតគឺអាមេរិកអាចមិនពន្យាពេលសម្រាប់សន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រ(START-3) ដែលនឹង ផុតកំណត់ នាឆ្នាំ២០២១។

មុន INF អាមេរិកបានដកខ្លួនចេញពីសន្ធិសញ្ញាប្រឆាំងមីស៊ីលផ្លោង (ABM) នាឆ្នាំ២០០១។  ប្រសិនបើ ការប្រកាសការដកខ្លួនចេញពីសន្ធិសញ្ញា INF របស់លោក Donald Trump ក្លាយទៅជាការពិត រួមជាមួយសន្ធិសញ្ញា  New START នឹងផុតកំណត់នាឆ្នាំ ២០២១ នេះនឹងជាលើកដំបូងហើយតាំងពីឆ្នាំ១៩៧២ មក ដែលបណ្ដាប្រទេសមហាអំណាចនុយក្លេអ៊ែរនឹងមិនរងការចាប់បង្ខំណាមួយ ហើយហានិភ័យប្រកួតប្រជែងនុយក្លេអ៊ែររវាងអាមេរិក និងរុស្ស៊ីនឹងកើនឡើង។

រហូតមកដល់ពេលនេះ បណ្ដាប្រទេសលើកលែងតែអាមេរិក គឺសុទ្ធតែចាត់ទុកថាអាមេរិកគប្បីពិចារណាអំពីការដកខ្លួនចេញពី INF។ សាធារណមតិមានក្ដីសម្ឈឹមថា ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងសមភាគីរុស្ស៊ីលោក Vladimir Putin នឹងបានធ្វើឡើងយ៉ាងឆាប់ៗ ដើម្បីភាគីទាំងពីរអាចដោះស្រាយការខ្វែងគំនិត ហើយនាំមកនូវស្ថិរភាពដល់ពិភពលោកផងដែរ៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ